ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​គុយបា ថ្កោលទោស​ការ​ហ៊ុមព័ទ្ធ ​របស់​អាមេរិក ចំពោះ​សេដ្ឋកិច្ចរបស់ខ្លួន

AFP

ហាវ៉ាណា៖ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានថ្កោលទោសការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ចំពោះការខូចខាតសេដ្ឋកិច្ច របស់កោះមួយនេះ។

ថ្លែងទៅកាន់សមាជិកសភា នៅសភាជាតិនៃអំណាចប្រជាជន របស់ប្រទេសគុយបា នៅទីក្រុងហាវ៉ាណា លោកបានឲ្យដឹងថា ការហ៊ុមព័ទ្ធរបស់សហរដ្ឋអាមេរិក គឺជាកត្តាខាងក្រៅដែលប៉ះពាល់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសការាបៀន។

លោក​បាន​លើកឡើងថា “កត្តា​ខាង​ក្រៅ​ដ៏​ធំ​នេះ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​” ដោយ​បន្ថែម​ថា​មូលធននិយម​បាន​បង្កើន​វិសមភាព​និង​ការ​មិន​រាប់​បញ្ចូល ​នៅ​ទូទាំង​ពិភពលោក។

លោក Diaz-Canel បានបម្ដថា សង្រ្គាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក លើប្រទេសគុយបា វិបត្តិសេដ្ឋកិច្ចពិភពលោក ល្បឿនយឺតនៃការងើបឡើងវិញ ក្រោយជំងឺរាតត្បាត និងជម្លោះសង្រ្គាមប៉ះពាល់អវិជ្ជមានដល់ យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចរបស់កោះនេះ។

លោក​បាន​បន្ត​ថា វិធានការ​ដែល​បាន​អនុម័ត​ដោយ​មិន​ បាន​បំពេញ​តាម​លទ្ធផល​ដែល​បាន ​រំពឹង​ទុក​បង្ហាញ​ពី​និន្នាការ​ស្ទុះ​ងើប​ឡើង​វិញ​បន្តិច​។ លោកបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចគុយបា ត្រូវបានព្យាករថា នឹងអនុវត្តកម្មវិធីបំប្លែងរចនាសម្ព័ន្ធ និងកម្មវិធីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលបីឆ្នាំខាងមុខ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ការផ្តល់ មូលនិធិអភិវឌ្ឍន៍នៅពាក់កណ្តាលអាណត្តិ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top