បរទេស៖ សកម្មជននយោបាយ និងជាអតីតសមាជិកព្រឹទ្ធសភា លោក Ruangkrai Leekitwattana កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកបានដាក់ញត្តិទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ NACC ដើម្បីពិនិត្យមើលភាពមិនប្រក្រតី ដែលលោកបានរកឃើញនៅក្នុងបញ្ជីទ្រព្យសម្បត្តិ ដែលប្រកាសដោយសមាជិកព្រឹទ្ធសភាចំនួន៦រូប កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៩។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាទាំងនោះស្ថិតក្នុងចំណោមអ្នកដែលបានបោះឆ្នោតឲ្យមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្នុងសភា កាលពីថ្ងៃទី ១៣ ខែកក្កដា។
លោក Ruangkrai Leekitwattana បានបន្តថា ភាពមិនប្រក្រតីទាំងនោះរួមមាន ភាពខុសគ្នា នៃចំនួនសរុប នៃប្រាក់ចំណូលដែលបានប្រកាសក្នុងមួយឆ្នាំ និងចំនួនប្រាក់ចំណូលដែលបានប្រកាស នៃស្ថិតិរួមជាមួយនឹងប្រភព។
លោកបានបន្តថា លោកបានភ្ជាប់សំណើសុំឱ្យ NACC ពិនិត្យមើលភាពមិនប្រក្រតីទាំងនេះ ហើយក៏រកមើលផងដែរថា តើចំនួនពន្ធដែលសមាជិកព្រឹទ្ធសភាទាំងនេះ បង់និងប្តីប្រពន្ធរបស់ពួកគេត្រូវគ្នានឹងចំនួនដែលបានប្រកាសឬអត់៕ ប្រែសម្រួលៈ ណៃ តុលា