ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងប៉េកាំង នឹងធ្វើអ្វីគ្រប់យ៉ាង ក្នុងការប្រឆាំងចារកម្មអាមេរិក

AFP

បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ្នកនាង Mao Ning កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសចិននឹងចាត់វិធានការគ្រប់បែបយ៉ាងទាំងអស់ក្នុងការការពារដល់សន្តិសុខជាតិចេញពីបណ្តាញចារកម្មរបស់អាមេរិក។

យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរូបនេះបាននិយាយថា៖ភាគីខាងអាមេរិកមកដល់ពេលនេះនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលផ្តោតលើអ្វីដែលគេហៅថាចារកម្មចិន និងការវាយប្រហារតាមអ៊ីនធឺណិត ហើយម្យ៉ាងវិញទៀតអាមេរិកតែងតែប្រាប់សាធារណជនអំពីសកម្មភាពស៊ើបការណ៍សម្ងាត់ទ្រង់ទ្រាយធំរបស់ខ្លួនដែលផ្តោតលើប្រទេសចិន។

គួរឲ្យដឹងដែរថាបួនកន្លងមកមុននេះ ប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA លោក William Burns បានអះអាងប្រាប់សន្និសីទសន្តិសុខក្នុងរដ្ឋ Colorado ថា ចារកម្មរបស់គាត់កំពុងដំណើរការភ្នាក់ងារសំងាត់នៅក្នុងប្រទេសចិន។

រំលឹកដែរថាភ្នាក់ងារស៊ើបការណ៍សំងាត់CIA បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងចំពោះសមត្ថភាពប្រមូលព័ត៌មានរបស់ខ្លួននៅក្នុងឆ្នាំ ២០១០នៅពេលដែលអាជ្ញាធរចិនបានចាប់ផ្តើមកំណត់អត្តសញ្ញាណ ចាប់ខ្លួន និងរាយការណ៍ព្រមទាំងបានប្រហារជីវិតភ្នាក់ងារ CIA នៅក្នុងប្រទេសជាច្រើនរូបផង៕

ប្រែសម្រួល៖ស៊ុនលី

To Top