ព័ត៌មានអន្តរជាតិ

បណ្តាក្រុមហ៊ុនអាល្លឺម៉ង់ ជាច្រើនមិនប្រញាប់ប្រញាល់ ចាកចេញពីរុស្សី ឡើយ

AFP

បរទេស៖អគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសអាល្លឺម៉ង់ដែលបានថ្លែងប្រាប់ ក្រុមអ្នកកាសែតម្សិលមិញថាស្ថានភាពសេដ្ឋកិច្ចរុស្សីដែលនៅតែមានភាពរឹងម៉ាំចំពោះមុខ ទណ្ដកម្មរបស់លោកខាងលិចនោះបាន ធ្វើឲ្យក្រុមហ៊ុនអាជីវកម្មរបស់អាល្លឺម៉ង់ជាច្រើនកំពុងស្តាក់ស្ទើរក្នុងការចាកចេញពីប្រទេសនេះ។

យោងតាមការចេញផ្សាយរបស់ RT អគ្គរដ្ឋទូតរុស្សីលោក Sergey Nechayev បានថ្លែងទៀតថាសេដ្ឋកិច្ចរបស់អាល្លឺម៉ង់បានធ្លាក់ចូលក្នុងដំណាក់កាលបច្ចេកទេស មានន័យស្មើនឹងវិបតិ្តកំពុងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចក្នុង នោះគិតត្រឹមត្រីមាសដំបូងអាល្លឺម៉ង់បានធ្លាក់ចុះ០,៣ភាគរយ រួចទៅហើយរួចទៅហើយខណៈដែលកាល ពីត្រីមាសចុងក្រោយឆ្នាំទៅសេដ្ឋកិច្ចបានធ្លាក់ចុះដល់ទៅ០,៥ភាគរយ។

ក្នុងពេលដែលអាល្លឺម៉ង់កំពុងមានបញ្ហានោះ ផ្ទុយទៅវិញសេដ្ឋកិច្ចរុស្ស៊ីដែលរងការវាយប្រហារ ដោយទណ្ឌកម្មលោកខាងលិចដែលមិនធ្លាប់មានពីមុនមក កំពុងតែបង្ហាញពីស្ថិរភាព និងកំណើនទៅវិញ។

លោក Nechayev បាននិយាយថា ប្រតិបត្តិករសេដ្ឋកិច្ចអាល្លឺម៉ង់មើលឃើញរឿងនេះ ហើយទោះបីជាសម្ពាធនយោបាយដ៏ធំសម្បើមក៏ដោយ គឺមិនប្រញាប់ប្រញាល់ក្នុងការកាត់ផ្តាច់ទំនាក់ទំនង ជាមួយទីផ្សាររុស្ស៊ីនោះទេពីព្រោះថាជាក់ស្តែង GDP របស់រុស្ស៊ីបានកើនឡើង០,៥% ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងច្រើនជាង ២ភាគរយនៅចុងឆ្នាំ២០២៣៕

ប្រែសម្រួល៖ស៊ុនលី

To Top