បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះក្រុមប៉ូលីសបាន ប្រកាសហើយថាសាកសពបុរសម្នាក់ដែលត្រូវបានគេប្រទះឃើញអណ្តែតចេញពីក្នុងទឹកខាងក្រៅនិងក្បែរទៅនឹងលំនៅ ដ្ឋានដែលអតីតប្រធានាធិបតីអាមេរិកលោក Barack Obama កំពុងរស់នៅបច្ចុប្បន្ននោះគឺជាចុងភៅប្រចាំគ្រួសាររបស់លោក Obama តែម្តង។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបុរសជនជាតិស្បែកខ្មៅអាហ្វ្រិកកាត់អាមេរិក ដែលបានស្លាប់នោះមានឈ្មោះថា Tafari Campbell មានវ័យ៤៣ឆ្នាំ ហើយត្រូវបានប៉ូលីសអះអាងថាបានស្លាប់ដោយសារ លង់ទឹកក្រោយលេងកីឡាលើកទឹកកំសាន្តប្រភេទ paddleboarding។
ក្រោយទទួលបានដំណឹងនេះភរិយាលោក Obama និងលោក Obama ផងបានថ្លែងថាលោក Tafari គឺជាផ្នែកមួយនៃគ្រួសារដ៏កក់ក្តៅរបស់លោក។ក្រុមគ្រួសារ របស់លោកបានជួបជាមួយនឹង Tarfari នៅអំឡុងពេលដែលពួកគេនៅសេតវិមានហើយក៏បានស្នើសុំឲ្យគាត់បន្តរស់នៅជាមួយនឹងក្រមគ្រួសាររបស់គាត់បន្តទៀតក្នុងនាមជាចុងភៅប្រចាំគ្រួសារតាំងតែពីឆ្នាំ២០១៧មកម្ល៉េះ។
គួរឲ្យដឹងដែរថាកាលពីអាទិត្យមានទូរស័ព្ ទមួយខ្សែលបានហៅទៅ៩១១ដោយសារមានគេប្រទះឃើញសាកសពអណ្តែតទឹកមួយនៅនឹងបឹង Edgartown Great ក្បែរទៅនឹងគេហដ្ឋានរបស់លោក Obama នៅវេលាប្រមាណជា៧និង៤៥នាទីយប់ដែលដំបូង ឡើងប៉ូលីសបានសន្និដ្ឋានថាជាករណីលង់ទឹកប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី