ថ្ងៃទី ២៤ ខែកក្កដា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើការវិភាគនិងស្រាវជ្រាវអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងចាត់ចែងការងារសេដ្ឋកិច្ចក្នុងឆមាសទីពីរនៃឆ្នាំ២០២៣នេះ ។
អង្គប្រជុំបានសម្គាល់ឃើញថា ចាប់តាំងពីដើមឆ្នាំនេះមក ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល គ្រប់តំបន់និងគ្រប់ក្រសួង-ស្ថាប័ននានាបានគ្រោងផែនការការងាជាតិនិងអន្តរជាតិ ការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងការអភិវឌ្ឍនិងសន្តិសុខ ។
ជារួម សេដ្ឋកិច្ចជាតិចិនបន្តងើបឡើងវិញនិងមាននិន្នាការស្តារឡើងជាទូទៅ ទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាលំដាប់ សន្តិសុខស្បៀងនិងថាមពលត្រូវបានធានាដោយមានប្រសិទ្ធភាព ស្ថានការណ៍ទូទៅនៃសង្គមបានបន្តរក្សាស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រចាំឆ្នាំនេះ។
អង្គប្រជុំបានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តការងារសេដ្ឋកិច្ចឱ្យបានល្អក្នុងឆមាសទីពីរឆ្នាំនេះ យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ទូទៅនៃកាស្វែងរកការអភិវឌ្ឍប្រកបដោយស្ថិរភាព ប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍ថ្មីដ៏ពេញលេញ ត្រឹមត្រូវ និងទូលំទូលាយ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ធ្វើកំណែទម្រង់និងបើកទូលាយយ៉ាងស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ជំរុញការលើកកម្ពស់គុណភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងសម្រេចកំណើនក្នុងកម្រិតសមហេតុផល ៕វិទ្យុមិត្តភាពកម្ពុជាចិន