Update: យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា រដ្ឋាភិបាលចិន បានដកលោក Qin Gang ចេញពីមុខតំណែងជារដ្ឋមន្ត្រីការបរទេស ហើយជំនួសគាត់ដោយអ្នកកាន់តំណែងមុនរបស់គាត់គឺលោក Wang Yi ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា “សភានីតិបញ្ញត្តិកំពូលរបស់ប្រទេសចិន បានបោះឆ្នោតតែងតាំងលោក Wang Yi ជារដ្ឋមន្ត្រីការបរទេស … ដូចដែលវាបានកោះប្រជុំមួយកាលពីថ្ងៃអង្គារ” ។ “Qin Gang ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេស” ។
ការប្រកាសនេះ បានធ្វើឡើងមួយខែ បន្ទាប់ពីការបង្ហាញខ្លួនជាសាធារណៈ លើកចុងក្រោយរបស់ Qin។
ការបាត់ខ្លួនភ្លាមៗ ពីភ្នែកសាធារណៈ អតីតរដ្ឋមន្ត្រីអាយុ ៥៧ឆ្នាំដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៅក្នុង ខែធ្នូមិនត្រូវបានគេឃើញជាសាធារណៈ ចាប់តាំងពីថ្ងៃទី ២៥ខែមិថុនានៅពេលដែលគាត់ ជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី វៀតណាម និងស្រីលង្កា។ ការបង្ហាញខ្លួនចុងក្រោយរបស់ Qin នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គឺជាការជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីAndrey Rudenko ដែលបានទៅទស្សនាទីក្រុងប៉េកាំងតិចជាង ៤៨ម៉ោង បន្ទាប់ពីការបះបោរបរាជ័យរបស់ក្រុមទាហានស៊ីឈ្នួលWagner ប្រឆាំងនឹងទីក្រុងម៉ូស្គូ។