តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា គណៈប្រតិភូ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ (UN) នឹងបើកការស៊ើបអង្កេត លើការរំលោភបំពាន នៅក្នុងឧស្សាហកម្មកម្សាន្ត របស់ប្រទេសជប៉ុន នៅក្នុងអំឡុងពេលទស្សនកិច្ច របស់ខ្លួនពីថ្ងៃចន្ទ រហូតដល់ដើមខែសីហា ។
យោងតាមអ្នកដែលដឹករឿងនេះ ហើយយល់ពីបញ្ហានេះ បានលើកឡើង កាលពីថ្ងៃចន្ទថា ខណៈដែលអតីតសមាជិក នៃទីភ្នាក់ងារបុរស មានទេពកោសល្យ កំពូលគេស្គាល់ថា Johnny & Associates Inc. បានចោទប្រកាន់ស្ថាបនិក របស់ខ្លួនពីបទរំលោភបំពានផ្លូវភេទ ។
ក្រុមការងារស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស នឹងថ្លែងទៅកាន់សមាគម ដែលមានសមាជិកមួយចំនួន នៅក្នុងចំណោមសមាជិក ទាំងអស់នេះ ដែលបានអះអាងថា ជាជនរងគ្រោះនៅក្នុងក្រុមហ៊ុន Johnny & Associates Inc. ក៏ដូចជាអ្នកផ្សេងទៀត នៅក្នុងវិស័យឧស្សាហកម្មនេះ ដើម្បីពិនិត្យមើលកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលជប៉ុន និងការខិតខំប្រឹងប្រែង ផ្នែកធុរកិច្ចក្នុងការការពារសិទ្ធិមនុស្ស ។
ក្រុមអង្គការសហប្រជាជាតិក៏គ្រោងនឹងលើកឡើងជាមួយនឹងលោកស្រី Megumi Morisaki ដែលជាតារាសម្ដែង និងជាប្រធានអង្គការ Arts Workers Japan ដែលមានសមាសភាពជាអ្នកឯករាជ្យ ដើម្បីស្វែងយល់បន្ថែមអំពីការយាយីផ្សេងៗ និងលក្ខខណ្ឌការងារដែលពួកគេប្រឈមមុខ ។
ក្រុមនេះបានបញ្ជាក់ថា ខ្លួននឹងថ្លែងទៅកាន់មនុស្សរាប់ចាប់ពីក្រសួងរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដល់សកម្មជន សង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស អ្នកសិក្សា និងសហជីព ដើម្បីចូលរួម ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដែលមានសមាសភាពពីលោក Damilola Olawuyi ប្រធានក្រុមការងារ និងលោក Pichamon Yeophantong រួមមាន ក្រុងតូក្យូ និងក្រុង Osaka ក្រុង Aichi ខេត្ត Hokkaido និងខេត្ត Fukushima។ ពួកគេនឹងធ្វើសន្និសីទកាសែតនៅថ្ងៃទី៤ ខែសីហា ដែលជាថ្ងៃចុងក្រោយរបស់ពួកគេ សម្រាប់ការបើកការស៊ើបអង្កេត ។
ក្រុមនេះក៏បាន បញ្ជាក់ថា របាយការណ៍ ដែលផ្អែកលើដំណើរ ទស្សនកិច្ចនឹងត្រូវបង្ហាញ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា