ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋាន សេវាសុខភាព ហៅកាត់ថា (DGHS) បានរាយការណ៍ថា ការផ្ទុះឡើង នៃជំងឺគ្រុនឈាមបានសម្លាប់មនុស្ស អស់ចំនួន២០១នាក់ នៅក្នុងប្រទេសបង់ក្លាដែស ។
គិតចាប់តាំងពីខែមករា ចំនួនករណីនៃជំងឺគ្រុនឈាម សរុបបានកើនឡើង ដល់៣៧.៦៨៨នាក់ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ។
ខាង DGHS បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ អ្នកជំងឺគ្រុនឈាមចំនួន២៩.០០០នាក់បានវិលត្រឡប់ទៅផ្ទះវិញ ក្រោយពីបានទទួលការព្យាបាល ពីមន្ទីរពេទ្យផ្សេងៗ នៅទូទាំងប្រទេស ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃករណីជំងឺគ្រុនឈាម អាជ្ញាធរសុខាភិបាលបង់ក្លាដេស បានពង្រឹងវិធានការត្រួតពិនិត្យ លើការបង្កាត់ពូជរបស់សត្វមូស និងធ្វើប្រតិបត្តិការ ប្រឆាំងដង្កូវទឹកផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា