ព័ត៌មានអន្តរជាតិ

លោក Putin ធ្វើការប្តេជ្ញាចិត្ត​ ចំពោះប្រជាជាតិ ក្នុងតំបន់អាហ្វ្រិក

ប្រភព៖ AFP

បរទេស ៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ទ្វីបអាហ្វ្រិក នឹងក្លាយទៅជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់ បំផុតថ្មីមួយ របស់ពិភពលោក នាពេលខាងមុខ ហើយរុស្សិនឹង ធ្វើអ្វិគ្រប់យ៉ាងដើម្បីធានាឲ្យមហាអំណាចថ្មីនេះ ទទួលបានភាពសុខដុម និងរុងរឿងឡើង។

យោងតាមការចេញផ្សាយរបស់ RT ការធ្វើការប្តេជ្ញាចិត្ត របស់លោក Putin បានធ្វើឡើងនៅក្នុងអំឡុងពេល នៃការចូលរួមរបស់បណ្តាប្រជាជាតិ អាហ្វ្រិក ក្នុងកិច្ចប្រជុំកំពូលRussia-Africa ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុង St. Petersburg ដែលធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ខែកក្កដា។

លោកPutin បានបន្តថា៖ រុស្ស៊ីតែងតែគាំទ្រសេចក្តីប្រាថ្នា របស់រដ្ឋអាហ្រ្វិក ជានិច្ចដើម្បីសម្រេចបាននូវ ស្ថិរភាពសង្គម និងសេដ្ឋកិច្ច និងវឌ្ឍនភាពហើយវាគឺ ជារឿងសំខាន់ ដែលកិច្ចសហប្រតិបត្តិការ របស់យើងជាមួយទ្វីបអាហ្រ្វិក បានឈានដល់កម្រិតថ្មីមួយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

បន្ថែមទៀតផងដែរលោក Putin បានប្តេជ្ញាថា ទីក្រុងមូស្គូនឹងជួយ អភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ក៏ដូចជាជួយប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រ បណ្តុះបណ្តាលបុគ្គលិក ជំនាញ និងធានាជាពិសេស ទៅលើបញ្ហាសន្តិសុខ ស្បៀង ៕
ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top