រសៀលថ្ងៃទី២៥ និងរសៀលថ្ងៃទី២៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះទៅត្រួតពិនិត្យ ការងារនៅទីក្រុង Guangyuan និងទីក្រុង Deyang ខេត្ត Sichuan លោកបានចុះទៅពិនិត្យ ដោយផ្ទាល់តាមផ្លូវភ្នំបុរាណ Cuiyunlang និងសារមន្ទីរ Sanxingdui ដោយឡែកពីគ្នា ដើម្បីឈ្វេងយល់ អំពីការជំរុញ ការបន្តវេនមរតកវប្បធម៌ ប្រវត្តិសាស្ត្រ ការពង្រឹងកិច្ចកសាង អរិយធម៌អេកូឡូស៊ីជាដើម ។
គួរបញ្ជាក់ថា ផ្លូវភ្នំបុរាណ Cuiyunlang មានក្រុងបុរាណ Jianzhou ជាចំណុចកណ្តាល ចម្ងាយសរុប១៥១គីឡូម៉ែត្រ ក្នុងនោះឈើបុរាណ ចំនួន៧៨០៣ដើម “អាយុ” ជាមធ្យមរបស់ដើមកន្ទុយដំរីចាស់ តាមផ្លូវនេះគឺ១០៥០ឆ្នាំ ចំណែកដើមកន្ទុយដំរីចំណាស់បំផុត គឺប្រហែល២៣០០ឆ្នាំ។ ប្រជាជនបុរាណចិន ចាប់ផ្តើមដាំដើមកន្ទុយដំរី តាមដងផ្លូវនគរSHUតាំងពីជ្ជកាលQIN ។ ផ្លូវលំនេះជាចំណែកសំខាន់មួយ នៃវិថីនគរShu ជាចំណែកមួយ នៃប្រវត្តិសាស្ត្រកែច្នៃធម្មជាតិ ដើម្បីជំរុញការទាក់ទងផ្លាស់ប្តូរ របស់ប្រជាជាតិចិន ក្នុងរយៈពេលជាងបីពាន់ឆ្នាំ ។
ទីសំណល់Sanxingdui ស្ថិតនៅត្រើយខាងត្បូងទន្លេ Yazihe នៃខេត្ត Sichuan បានតំណាងឱ្យកម្រិតអភិវឌ្ឍន៍នៃវប្បធម៌នគរSHU ដែលស្ថិតនៅចន្លោះ ប្រវត្តិសាស្ត្រពី៤៥០០ឆ្នាំទៅ២៩០០ឆ្នាំមុន គឺជាទីសំណល់រាជធានី តាមបណ្តោយទន្លេយ៉ង់ហ្សេ ដែលមានទ្រង់ទ្រាយធំបផុត និងមានខ្លឹមសារសម្បូរបែបបំផុត ក្នុងរយៈកាលដូចគ្នា ៕
វិទ្យុមិត្តភាពកម្ពុជាចិន