បរទេស៖ ប្រទេសរុស្សីនឹងធ្វើការដឹកជញ្ជូន គ្រាប់ធញ្ញជាតិដែលជាជំនួយឥតសំណង របស់ខ្លួនមួយចំនួនទៅឲ្យប្រទេស នៅតំបន់អាហ្វ្រិកដែលក្រីក្រ ក្នុងរយៈបេល៣ទៅ៤ខែ។
យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបញ្ចាក់ថានេះគឺជា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលរុស្សី-អាហ្វ្រិក ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងទីក្រុង St. Petersburg។
ប្រទេសក្នុងតំបន់អាហ្វ្រិកដែលទទួលបាននោះ គឺជាប្រទេសដែលត្រូវបានគេចាត់ទុកថា ជាប្រទេសក្រីក្របំផុតដែលមានដូចជា Burkina Faso, Zimbabwe, Mali, Somali, the Central African Republicនិង Eritreaហើយពួកគេនឹងអាចទទួលបាន គ្រាប់ធញ្ញជាតិចន្លោះពី ២៥០០០តោនតោ៥០០០០តោន។
ក្រៅពីនោះលោក Putin បានអះអាងថាទៀតថា នឹងចេញថ្លៃដឹកជញ្ជូនឲ្យទៅដល់ ប្រទេសរបស់ពួកគេថែមទៀតផង ដែលការប្រកាសនេះត្រូវបាន គេមើលឃើញដែរថាប្រមាណជា ១សប្តាហ៍ប៉ុណ្ណោះ ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិរបស់ អ៊ុយក្រែនតាមសមុទ្រខ្មៅ ៕
ប្រែសម្រួល៖ ស៊ុន លី