ព័ត៌មានអន្តរជាតិ

របាយការណ៍៖ អំពើពុករលួយនៅអ៊ុយក្រែន គំរាមកំហែងដល់ជំនួយបរទេស រាប់ពាន់លានដុល្លារ

AFP

បរទេស៖ សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម ក្នុង​ការ​តាម​ដាន​ប្រាក់​ជំនួយ រាប់​ពាន់​លាន​ដុល្លារ​ ដែល​ខ្លួន​បាន​បញ្ជូន​ទៅ ​ទីក្រុង​គៀវ​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​ប្រសិទ្ធភាព​អាច​នឹង​ត្រូវ​ កាត់​បន្ថយ​ដោយ​អំពើ​ពុករលួយ ​របស់​រដ្ឋាភិបាល និង​ឯកជន​នៅ​អ៊ុយក្រែន។ នេះ​ជា​ការ​រក​ឃើញ​ថ្មី​បំផុត​របស់ ​ការិយាល័យ​អធិការកិច្ច​នៃ​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក (OIG)។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណែដែលបានកែសម្រួលឡើងវិញ នៃរបាយការណ៍ OIG របស់ក្រសួងការបរទេស ដែលបានចេញផ្សាយនៅសប្តាហ៍នេះ កត់សម្គាល់ថា “អំពើពុករលួយនៅក្នុងរដ្ឋាភិបាលអ៊ុយក្រែន និងវិស័យឯកជនបង្កហានិភ័យដល់ ប្រសិទ្ធភាពនៃជំនួយបរទេសរបស់ សហរដ្ឋអាមេរិកក្នុងរយៈពេលដ៏យូរជាងនេះ”។

OIG បន្ថែមថា ការព្រួយបារម្ភអំពីអំពើ ពុករលួយត្រូវបានកត់ត្រាយ៉ាងល្អ ហើយក្រសួងការបរទេសអាមេរិក “មានបំណងបង្កើតផែនការដើម្បីដោះស្រាយ ការប្រឆាំងអំពើពុករលួយទាក់ទងនឹង ជំនួយដល់អ៊ុយក្រែន រួមទាំងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ”។

យោងតាមរបាយការណ៍ គឺសភាអាមេរិកបានផ្ដល់ជំនួយជាង ១១៣,៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ចាប់តាំងពីអរិភាពជាមួយរុស្ស៊ី បានកើនឡើងកាលពីឆ្នាំមុន។ ក្រសួងការបរទេសបានទទួលខុសត្រូវ លើទឹកប្រាក់ប្រហែល ៣១ ពាន់លានដុល្លារដែលក្នុងនោះ ២២,៩ ពាន់លានដុល្លារ ត្រូវបានសម្គាល់ថាជា “ជំនួយថវិកាផ្ទាល់” សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន។ ការពិនិត្យឡើងវិញរបស់ OIG ផ្តោតលើតែមូលនិធិទាំងនេះ ដែលគ្រប់គ្រងដោយការិយាល័យសម្របសម្រួល នៃជំនួយសហរដ្ឋអាមេរិកសម្រាប់អឺរ៉ុប និងអឺរ៉ាស៊ី (EUR/ACE) ហើយមិនមែនជំនួយយោធារាប់សិបពាន់លាន ដែលឆ្លងកាត់មន្ទីរបញ្ចកោណនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top