ព័ត៌មានអន្តរជាតិ

ប្រេស៊ីលបដិសេធ ប្រគល់ចារកម្មរុស្សី ទៅឲ្យអាមេរិក

បរទេស ៖ សំណើរមួយ ពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដើម្បីឲ្យប្រេស៊ីល ក្នុងការធ្វើបត្យាប័នចារកម្ម ជនជាតិរុស្សីម្នាក់ ទៅកាន់សហរដ្ឋអាមេរិកនោះ គឺត្រូវបានបដិសេធ

យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងយុត្តិធម៍ ប្រេស៊ីល បានបញ្ជាក់ថារដ្ឋាភិបាលប្រេស៊ីល បានសម្រេចចិត្តមិនព្រមធ្វើតាមការចង់បាន របស់អាមេរិកឡើយ ដោយនឹងបន្តរក្សានិងឃុំខ្លួន ចារកម្មរុស្សីរូបនេះ នៅក្នុងប្រទេសខ្លួន។

ក្រសួងយុត្តិធម៍ប្រេស៊ីល បានហៅញត្តិ របស់សហរដ្ឋអាមេរិកថា ជាសំណើ ដែលគ្មានមូលដ្ឋាន ពីព្រោះតុលាការសហព័ន្ធ កំពូលរបស់ប្រទេស ប្រេស៊ីល បានផ្តល់សំណើ សមមូលពីរុស្ស៊ីរួចហើយ នេះបើយោង តាមសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រម្សិលមិញនេះ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា បុរសដែលត្រូវបានគេចោទប្រកាន់ថា ជាចារកម្មជនជាតិរុស្សី នោះមានឈ្មោះថាលោក Sergey Cherkasov ហើយលោកត្រូវបានកាត់ទោស ពីបទប្រើប្រាស់ អត្តសញ្ញាណ ក្លែងក្លាយ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ រយៈពេល ១៥ឆ្នាំ នៅក្នុងពន្ធនាគារ ក្នុងទីក្រុង Brasilia ៕

ប្រែសម្រួល៖ស៊ុនលី

To Top