ព័ត៌មានអន្តរជាតិ

Update៖ រលកកម្តៅ កំពុងបន្តវាយប្រហារ នៅទូទាំងប្រទេសជប៉ុន

Xinhua

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន ហៅកាត់ថា JMA បានឲ្យដឹងថា កម្តៅដ៏ក្តៅគគុកនៅតែបន្តគ្របដណ្តប់ នៅទូទាំងប្រទេសជប៉ុនគិតត្រឹមពីថ្ងៃសុក្រ ដោយចំនួនខេត្តដែលមានការជូនដំណឹង អំពីករណីក្តៅខ្លាំងបានឈានដល់ កម្រិតខ្ពស់បំផុតគឺ៤០អង្សាសេ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា សីតុណ្ហភាព៣៨អង្សាសេ ឬខ្ពស់ជាងនេះ ត្រូវបានព្យាករណ៍នៅតំបន់ Kanto, Tokai, Kansai និង Kyushu ខណៈដែលសារធាតុបារតត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៣៩អង្សារ នៅតំបន់ភាគខាងលិចនៃទីក្រុង Kyoto និង Oita ។

ទីភ្នាក់ងារ JMA បានឲ្យដឹងថា សីតុណ្ហភាពទំនងជានឹងកើនឡើង បន្ថែមទៀតនៅពេលរសៀល ជាមួយនឹងកម្រិតខ្ពស់នៅពេលថ្ងៃឈានដល់ ៣៩អង្សាសេនៅក្នុងទីក្រុង Kyoto និង៣៦អង្សាសេ នៅភាគកណ្តាលនៃទីក្រុងតូក្យូ ។

ក្រុមមន្ត្រីបានព្រមានថា ហានិភ័យនៃការវិវត្តទៅជាជំងឺគ្រុនក្តៅ គឺមានកម្រិតខ្ពស់ខ្លាំងណាស់ ដោយខេត្តចំនួន៤០ នៅក្នុងចំណោមខេត្តសរុបចំនួន៤៧ ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្ន ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកម្តៅដ៏ខ្លាំងក្លានេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top