បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កងកម្លាំងយោធារបស់អ៊ុយក្រែនកំពុងប្រើប្រាស់និងប្រតិបត្តិការវាយប្រហារមកលើទីតាំងនៃកងកម្លាំងយោធារបស់រុស្សី ជាច្រើនកន្លែងដោយគ្រាប់រ៉ូក្កែតរបស់កូរ៉េខាងជើង។
ប្រភពដដែលបានបញ្ជាក់ទៀតថា៖ គ្រាប់រំសេវដែលត្រូវបានប្រើប្រាស់នោះត្រូវបានគេចោទសួរនិងបង្ហាញដល់អ្នកកាសែត ដោយកងទ័ពរបស់ក្រុងគៀវ ដែលកំពុងប្រតិបត្តិការគ្រាប់រ៉ុក្កែត Grad សម័យសូវៀត នៅជិតទីក្រុង Artyomovsk នៃតំបន់Bakhmutដែលគ្រប់គ្រងដោយរុស្ស៊ី។
ក្រុមអ្នកជំនាញនិងតាមដានព័ត៌មានរបស់អាវុធបានបញ្ជាក់ថាសញ្ញាសម្គាល់នៅលើគ្រាប់រ៉ុក្កែត បានបង្ហាញថា អាវុធទាំងនោះគឺត្រូវបានផលិតដោយទីក្រុងព្យុងយ៉ាងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០និងឆ្នាំ១៩៩០ ។
របាយការណ៍នេះបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Shoigu បានលើកឡើងអំពីប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការដ៏សម្បូរបែបរវាងកូរ៉េខាងជើង និងរុស្ស៊ី ដោយបង្ហាញការជឿជាក់ថា ទំនាក់ទំនងទាំងនោះនឹងត្រូវបានជំរុញបន្ថែមទៀតផងដែរនាពេលអនាគត៕ ប្រែសម្រួល៖ស៊ុនលី