ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺគ្រុនឈាមរហូតដល់ជាង៦ពាន់នាក់ និងអ្នកស្លាប់៣០នាក់

រូបភាពពី៖​ XINHUA

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា មានករណីនៃអ្នកឆ្លងជំងឺគ្រុនឈាម និងចំនួនអ្នកស្លាប់នៅក្នុងឆ្នាំនេះចំនួន៦.៦៨៥ករណី និងមានអ្នកស្លាប់ចំនួន៣០នាក់នេះបើគិតត្រឹមថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃសុក្រថា ខណៈដែលប្រទេសមីយ៉ាន់ម៉ា កាលពីមុនស្ថិតក្នុងចំណោមប្រទេសដែលមានការឆ្លងជំងឺគ្រុនឈាមខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតួលេខនៅឆ្នាំនេះ គឺទាបជាងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការឆ្លងដែលបានរាយការណ៍កាលពីឆ្នាំមុន ។

លោក Than Naing Soe អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួយ៉ាងដូច្នេះកាលពីថ្ងៃសុក្រថា “ចំនួន នៃការឆ្លងរហូតមកដល់ពេលនេះ គឺក្នុងខែកក្កដា នៃឆ្នាំមុនគឺមានកម្រិតខ្ពស់ណាស់” ។

លោក Soe បានធ្វើការសន្និដ្ឋានថា ការធ្លាក់ចុះនេះដោយសារតែការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដែលបានធ្វើឡើងនៅដើមឆ្នាំ នេះ រួមទាំងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគគ្រុនេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top