ខណៈពេលទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន ១ សីហាជិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារកងទ័ពជើងអាកាសនៃនៃយុទ្ធភូមិភាគខាងលិចនៃកងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃទី ២៦ ខែកក្កដា ។
លោកបានតាងនាមជគណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការយោធាមធ្ឈិមចិន សម្តែងការសួរសុខទុក្ខដោយស្មោះត្រង់ចំពោះនាយទាហាននិងពលទាហានទាំងអស់នៃកងទ័ពជើងអាកាសនៃយុទ្ធភូមិភាគខាងលិចនៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងប្រសិទ្ធពរជូនចំពោះនាយទាហាននិងពលទាហានទាំងអស់នៃកងទ័ពរំដោះប្រជាជនចិន និងកងកម្លាំងប៉ូលីសប្រដាប់អាវុធចិន បុគ្គលិកស៊ីវិលយោធា កងជីវពលនិងកងទ័ពបម្រុង។លោកបានសង្កត់ធ្ងន់ថា ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ អនុវត្តតាមគោលគំនិតស្តីពីការពង្រឹងកម្លាំងយោធាក្នុងយុគសម័យថ្មី និងគោលការណ៍ណែនាំខាងយុទ្ធសាស្ត្រយោធាក្នុងយុគសម័យថ្មី ពនឿនការលើកកម្ពស់កម្រិតទំនើបកម្មយោធា ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគ្រប់ភារកិច្ចដែលបក្សនិងប្រជាជនបានប្រគល់ឱ្យ ។
លោក Xi Jinping បានវាយតម្លៃខ្ពស់ចំពោះគ្រប់ការងារនិងស្ថានភាពបំពេញភារកិច្ចរបស់កងទ័ពជើងអាកាសនៃយុទ្ធភូមិភាគខាងលិចនៃកងទ័ពរំដោះប្រជាជនចិនចាប់តាំងពីការបង្កើតឡើងមក។
លោក Xi Jinping បានគូសបញ្ជាក់ថា ចាំបាច់ត្រូវតែអនុវត្តតាមតម្រូវការនៃភារកិច្ច សម្របខ្លួនទៅនឹងបរិយាកាសពិសេស និងជំរុញយ៉ាងស៊ីជម្រៅនូវការងាររៀបចំសម្រាប់ការប្រយុទ្ធ ។
ត្រូវជំរុញឧបករណ៍ថ្មី និងកងកម្លាំងថ្មីឱ្យបង្កើតជាកម្លាំងប្រយុទ្ធ ព្រមនិងរួមបញ្ចូលវាទៅក្នុងប្រព័ន្ធប្រយុទ្ធ ចាំបាច់ត្រូវតែផ្តោតលើការហ្វឹកហ្វឺនយោធាតម្រង់ទិសប្រយុទ្ធជាក់ស្តែង ពង្រឹងការហ្វឹកហ្វឺនប្រយុទ្ធតាមករណីជាក់ស្តែង លើកកម្ពស់គុណភាព និងកម្រិតនៃការហ្វឹកហ្វឺន ៕