បរទេស៖អារ៉ាប៊ីសាអូឌីតនឹងរៀបចំ កិច្ចប្រជុំដ៏សំខាន់មួយសម្រាប់ដំណើរការសន្តិភាព ជូនអ៊ុយក្រែននៅក្នុងខែក្រោយប៉ុន្តែក្នងនោះ មិនមានការចូលរួមពីភាគីរុស្សីឡើយ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាក្រុមប្រទេសដែលចូលរួមនោះមានទាំងអ៊ុយក្រែន សហរដ្ឋអាមេរិកអឺរ៉ុបនិងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ។
តាមផែនការប្រទេសសរុបចំនួន៣០ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំនៅក្នុងទីក្រុង Jeddah ចាប់ពីថ្ងៃទី៥និងទី៦ខេសីហាហើយក្នុងនោះក៏នឹងមានប្រទេសឥណ្ឌា ប្រេស៊ីលឥណ្ឌូនេស៊ីអេហ្ស៊ីប មិកស៊ិកូនិងហ្សាំប៊ីផងដេរ។
ប្រភពដដែលក៏បានសររសេរដែរថាអារ៉ាប៊ីសាអូឌីត ដែលមានទំនាក់ទំនងល្អជាមួយ ប្រទេសចិន ត្រូវបានជ្រើសរើសជាកន្លែងរៀបចំការប្រជុំហើយសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលទីក្រុងប៉េកាំង ឱ្យចូលរួមកិច្ចពិភាក្សានេះផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រទេសចិន ទំនងជាមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី