ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មលោកខាងលិច នឹងមិនបញ្ឈប់ការធ្វើទំនើបកម្ម នៃកងទ័ពជើងទឹករុស្ស៊ីនោះទេ

ប្រភព ៖ AFP

ម៉ូស្គូ៖ អ្នកជំនាញបានប្រាប់កាសែត Sputnik ថា ប៉ុន្មានខែខាងមុខទៀត នឹងឃើញយានជំនិះទំនើបៗជាច្រើនទៀតត្រូវបានដាក់ឲ្យប្រើប្រាស់ សម្រាប់កងទ័ពជើងទឹករុស្ស៊ី ដែលកំពុងដំណើរការ ដោយជោគជ័យក្នុងដំណើរការធ្វើឱ្យប្រសើរឡើង។

នៅថ្ងៃទី៣០ ខែកក្កដា ទីក្រុង St. Petersburg កំពុងរៀបចំក្បួនដង្ហែរទិវាកងទ័ពជើងទឹករុស្ស៊ី ដែលគ្រោងនឹងចូលរួមដោយប្រធានាធិបតីរបស់ប្រទេសនេះ លោក វ្លាឌីមៀ ពូទីន។
នាវា ទូក និងនាវាមុជទឹកជាង ៤០ គ្រឿង ព្រម ទាំងយន្តហោះ ៤២ គ្រឿង និងទាហានជាង ៣៥០០នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងក្បួនដង្ហែរ នៅក្នុងការបង្ហាញប្រពៃណី នៃកម្លាំងទ័ពជើងទឹករបស់រុស្ស៊ី។

ថាមពលនេះ គឺស្ទើរតែប្រាកដថា នឹងត្រូវបានជំរុញបន្ថែមទៀត ខណៈដែលកងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាចម្បាំងបន្ថែមទៀតមុនដំណាច់ឆ្នាំនេះ នេះបើតាមអ្នកជំនាញយោធា ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូលោក Vasily Dandykin បានប្រាប់កាសែត Sputnik ។

លោក Dandykin បានលើកឡើងថា “ទោះបីជាប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី ដែលកំពុងបន្តនៅអ៊ុយក្រែន ដែលយល់បានប៉ះពាល់ ដល់ថវិការដ្ឋក៏ដោយ កប៉ាល់ថ្មីៗ ជាច្រើនគ្រឿង នឹងចូលបម្រើការនៅភាគខាងជើង ប៉ាស៊ីហ្វិក សមុទ្រខ្មៅ និងកងនាវាចរបាល់ទិករបស់រុស្ស៊ី រួមទាំងកប៉ាល់មីស៊ីលខ្នាតតូច Zircon និងនាវាចម្បាំង Admiral Golovko ។

ដោយឡែកសម្រាប់កងនាវាមុជទឹករបស់ប្រទេសនេះ អ្នកជំនាញបានបន្ថែមថា ជាពិសេសវានឹងទទួលបាននាវាមុជទឹកយុទ្ធសាស្ត្រថាមពលនុយក្លេអ៊ែរ Alexander III ជំនាន់ទី៤ ដែលត្រូវបានរចនាឡើង ដើម្បីពង្រឹងកម្លាំងទ័ពជើងទឹករុស្ស៊ីនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top