ព័ត៌មានអន្តរជាតិ

អាវុធនុយក្លេអែររបស់រុស្សី នឹងរក្សាទុកនៅបេឡារុស្ស លុះត្រាតែអាមេរិក និង​ណាតូ ឈប់ធ្វើនយោបាយអរិភាព

រូបភាពពី៖​ AFP

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងកាលពីពាក់កណ្តាលខែមិថុនាថា ទីក្រុងមូស្គូ បានផ្ទេរផ្នែកដំបូង នៃក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុស ហើយនឹងបញ្ចប់ភារកិច្ចផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅចុងឆ្នាំនេះ។

អ្នកការទូតរុស្ស៊ីបានប្រាប់ Sputnik ឲ្យដឹងថា ការដកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ចេញពីបេឡារុស្ស អាចកើតឡើងបានលុះត្រាតែសហរដ្ឋអាមេរិក និងអង្គការណាតូ បោះបង់គោលនយោបាយធ្វើឱ្យខូចសន្តិសុខរបស់រុស្ស៊ី និងបេឡារុស្ស ដែលបង្កប់ន័យថា ការដកអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់អាមេរិក ដែលមាននៅលើទឹកដីរបស់ខ្លួនដែរ។

លោក Aleksey Polishchuk ប្រធាននាយកដ្ឋានទីពីរ នៃក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា “ខ្ញុំចង់កត់សម្គាល់ភ្លាមៗថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅលើទឹកដី នៃប្រទេសបេឡារុស្ស គឺជាការឆ្លើយតបទៅនឹងគោលនយោបាយនុយក្លេអ៊ែរជាច្រើនឆ្នាំ នៃអស្ថិរភាពរបស់អង្គការណាតូ និងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាការផ្លាស់ប្តូរជាមូលដ្ឋាន ដែលបានកើតឡើងនាពេលថ្មីៗនេះ​។

លោក Polishchuk បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅក្នុងប្រទេសបេឡារុស្ស គឺជាវិធានការទប់ស្កាត់ដោយបង្ខំ ដែលត្រូវបានរៀបចំឡើង ដើម្បីធានាសន្តិសុខរបស់ប្រទេសបេឡារុស្ស ដែលមានលំហការពាររួមជាមួយរុស្ស៊ី។

លោកបន្ដថា “ក្នុងន័យនេះ ការដកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររុស្ស៊ី ចេញពីទឹកដីបេឡារុស្ស នឹងអាចធ្វើទៅបានលុះត្រាតែសហរដ្ឋអាមេរិក និងអង្គការណាតូ បោះបង់ការបំផ្លិចបំផ្លាញដោយចេតនាបំផ្លាញសន្តិសុខរបស់រុស្ស៊ី និងបេឡារុស្ស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top