ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់១១នាក់ និងបាត់ខ្លួន២៧នាក់នៅក្នុងពេលព្យុះភ្លៀងបង្កគ្រោះទឹកជំនន់នៅចិន

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ចំនួន១១នាក់បានស្លាប់ និង២៧នាក់កំពុងបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដោយបានបោកបក់មកលើទីក្រុងប៉េកាំង ដោយបង្កជាគ្រោះជំនន់ទឹកភ្លៀងដែលបានជន់លិចផ្លូវ និងសង្កាត់ដែលលិចលង់ដោយល្បាប់ភក់ ។
ព្យុះ Doksuri ដែលជាអតីតព្យុះទីហ្វុងដ៏ខ្លាំងក្លា បានបោកបក់ឆ្ពោះទៅភាគខាងជើងនៃប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រ នៅពេលគ្រាដែលព្យុះនេះបានវាយប្រហារខេត្ត Fujian ដែលស្ថិតនៅភាគខាងត្បូង បន្ទាប់ពីបានបោកបក់ជាលើកដំបូងឆ្លងកាត់ប្រទេសហ្វីលីពីន ។

ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានចាប់ផ្តើមវាយប្រហារមកលើទីក្រុងប៉េកាំង និងតំបន់ជុំវិញទីក្រុងនេះកាលពីថ្ងៃសៅរ៍ ដោយមានទឹកភ្លៀងច្រើនជិតមួយខែនៃខែកក្កដាកន្លងមកនេះ ដោយបានធ្លាក់មកលើរដ្ឋធានីក្នុងរយៈពេលត្រឹមតែ៤០ម៉ោងប៉ុណ្ណោះ។

តំបន់ជាយក្រុងប៉េកាំង នៅតែរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ ដែលជាទីក្រុងមួយរងគ្រោះខ្លាំងបំផុតនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។

នៅថ្ងៃអង្គារនេះ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ព្យុះភ្លៀងបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និង២៧ នាក់កំពុងបាត់ខ្លួននៅឡើយទេ ៕
https://www.channelnewsasia.com/asia/doksuri-beijing-china-flood-victims-helicopters-3668321

To Top