ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិរុស្ស៊ី៖ អ៊ុយក្រែនប៉ុនប៉ង វាយប្រហារភេវរកម្មលើ នាវាដឹកជនស៊ីវិលរបស់រុស្ស៊ី

AFP
" "

បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសថា នាវា៣គ្រឿងនៃកងទ័ពជើងទឹក អ៊ុយក្រែនបានព្យាយាមក្នុង ការវាយប្រហារទៅលើនាវា ដឹកអ្នកដំណើរដែលសុទ្ធតែជនស៊ីវិល នៅក្នុងតំបន់សមុទ្រខ្មៅប៉ុន្តែត្រូវបានបាញ់ កំទេចដោយកងទ័ពជើងទឹករុស្សី។

យោងតាមការចេញផ្សាយរបស់ RT ហេតុការណ៍ដែលបានកើតឡើង នៅពាក់កណ្តាលយប់ដោយ កងកម្លាំងយោធាអ៊ុយក្រែន បានព្យាយាមក្នុងការវាយប្រហារ ដោយភេវរកម្មទៅលើនាវាដឹក អ្នកដំណើរជនស៊ីវិលរបស់រុស្សី ដែលកំពុងធ្វើដំណើរឆ្ពោះទៅច្រកសមុទ្រ Bosporus នៅក្នុងដែនសមុទ្រខ្មៅដោយប្រើប្រាស់ នាវាប្រយុទ្ធគ្មានមនុស្សចំនួន៣គ្រឿង។

" "

នៅព្រឹកថ្ងៃដដែល មន្ត្រីនៃក្រសួងការពារជាតិ ក៏បាននិយាយដែរថា យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនបានវាយប្រហារ មិនបានសម្រេចនៅក្នុងតំបន់តែមួយ លើនាវាល្បាតរុស្ស៊ីពីរគឺ Sergey Kotov និង Vasily Bykov ។

" "

គួរឲ្យដឹងដែរថា របាយការណ៍នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនកើតឡើង បន្ទាប់ពីប្រទេសរុស្ស៊ីបានដកខ្លួន កាលពីខែមុនពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលមានការចូលរួមពីសំណាក់ អង្គការសហប្រជាជាតិនិងតួគី ក្នុងគោលបំណងដើម្បី បិទការនាំចេញកសិផលតាមសមុទ្រខ្មៅ៕

ប្រែសម្រួល៖ ស៊ុន លី

To Top