ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស សម្រេចដាក់ទណ្ឌកម្មលើចៅក្រម និងរដ្ឋអាជ្ញារុស្ស៊ីពាក់ព័ន្ធនឹង ការវិនិច្ឆ័យចំពោះការប្រើប្រាស់សញ្ជាតិ២

AFP

ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ចក្រភពអង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មលើចៅក្រម និងរដ្ឋអាជ្ញារុស្ស៊ី ចំពោះតួនាទីរបស់ពួកគេ ដែលគេហៅថា ជា “ការផ្តន្ទាទោសដោយហេតុផលរឿងនយោបាយ” លើអ្នកនយោបាយប្រឆាំងរុស្ស៊ី គឺរូបលោក Vladimir Kara-Murza ដោយអំពាវនាវឱ្យមានការដោះលែង ជនជាតិអង់គ្លេសចំនួន២ររូប ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋឈ្មោះថា RIA បានរាយការណ៍មកថា លោក Kara-Murza ដែលមានសញ្ជាតិរុស្ស៊ី និងអង់គ្លេសបានបាត់បង់ការប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល២៥ឆ្នាំ របស់គាត់កាលពីថ្ងៃចន្ទ។

គួររំលឹកថា បុរសវ័យ៤១ឆ្នាំរូបនេះ ត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែមេសា ពីបទក្បត់ជាតិ និងបទល្មើសផ្សេងៗទៀត ។

លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងវេទិកាមួយហៅថា X ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមដែលគេស្គាល់ពីមុនថា ជាបណ្តាញសង្គម Twitter ថា “នេះគឺជាការអស់សង្ឃឹមណាស់ និងគ្មានមូលដ្ឋានអ្វីទេ” ។ ការបដិសេធការអំពាវនាវរបស់លោក @vkaramurza គឺមិនសមហេតុផលទេ ។ គាត់គួរតែត្រូវបានដោះលែងជាបន្ទាន់” ។

ចក្រភពអង់គ្លេសបានឲ្យដឹងថា ខ្លួនបានធ្វើការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់លើការ ធ្វើដំណើរលើចៅក្រមក្រុងម៉ូស្គូ លោក Vitaly Belitsky និង Ekaterina Mikhailovna Dorokhina ។

គេបានដឹងថា Kara-Murza គឺជាឥស្សរជនប្រឆាំងដ៏លេចធ្លោមួយរូប ដែលស្នាក់នៅក្នុងប្រទេសរុស្ស៊ី ហើយបានបន្តលើកឡើងប្រឆាំងនឹងលោក វ៉្លាឌីមៀ ពូពីន ប្រធានាធិបតីរុស្ស៊ី ក្រោយពីក្រុងម៉ូស្គូបានបញ្ជូនកងទ័ព រាប់ម៉ឺននាក់ទៅកាន់អ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top