បរទេស៖ ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសរុស្សី កាលពីខែកក្កដាបានកើនឡើងដល់កំណត់ត្រាថ្មីមួយទោះបីជាកំពុងស្ថិតនៅក្នុងទណ្ឌកម្មដោយលោកខាងលិចក្តី។
យោងតាមការចេញផ្សាយរបស់ RT បានបង្ហាញថាតួលេខដែលរុស្សី បាននាំចេញកាលពីខែកក្កដាមានប្រមាណជា៥,៦៨លានផោន ដែលក្នុងនោះមាន៤,៥៤លានតោនជាស្រូវសាលីហើយបើធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅទំហំនេះមានចំនួនកើនឡើងដល់ទៅ១,៦ដង។
អតិថិជនកំពូលទាំង៣របស់រុស្សីក្នុងការបញ្ជាទិញស្រូវសាឡីនោះមានដូចជាអារ៉ាប៊ីសាអូឌីត ប្រមាណជា៥៧៨ ០០០តោនប្រទេសតួគី ៥១៨ ០០០តោននិងអេហ្ស៊ីប៤៦៧ ០០០តោនហើយក្នុងនោះក៏មានការដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងទៀតដូចជាអ៊ីស្រាអ៊ែល បង់ក្លាដេស និងស៊ូដង់ ផងដែរ។
ក្រៅពីនោះរុស្សី ក៏ទើបតែទទួលបាន នូវអតិថិជនថ្មីដូចជានៅអាមេរិក ឡាទីនផងដែរដោយជាក់ស្តែងប្រេស៊ីល បានបញ្ជារទិញ៦២ពាន់តោនប៉េរូបញ្ជាក់ទៅ៤៩ពាន់តោន ដែលគិតជាសរុបរុស្សី បាននាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនទៅកាន់ប្រទេសចំនួន៣៣ ប្រទេសពោលគឺច្រើនជាងគេ កាលពីខែកក្កដាឆ្នាំទៅដែលមានត្រឹមតែ២៦ប្រទេស៕ ប្រែសម្រួល៖ស៊ុនលី