ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាចិន បង្ហាញពីការផលិត Microchip ថ្មីចំពេលមានជម្លោះ ជាមួយលោកខាងលិច

ប៉េកាំង៖ នៅពេលដែលការប្រកួតប្រជែងជាមួយប្រទេសចិន ក្លាយជាការផ្តោតជាយុទ្ធសាស្ត្រចម្បង នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោន បានសម្លឹងមើលការកាត់ផ្តាច់ទីក្រុងប៉េកាំង ពីការចូលទៅកាន់បច្ចេកវិទ្យាកំពូលរបស់ពិភពលោក ដោយបង្ខំឱ្យអ្នករៀបចំផែនការរបស់ចិន ចាប់ផ្តើមដំណើរការដ៏លំបាកក្នុងការជំរុញទីផ្សារផលិតកម្មបច្ចេកវិទ្យាខ្ពស់ ដែលផលិតនៅក្នុងស្រុក ជាពិសេសនៅក្នុង semiconductor កម្រិតខ្ពស់ ។

យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ក្រុមហ៊ុន SMEE បានផលិតម៉ាស៊ីន lithography ជម្រៅ ២៨ណាម៉ូម៉ែត្រ អ៊ុលត្រាវីយូឡេ (DUV) ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតមីក្រូឈីប ដោយប្រើបច្ចេកវិទ្យានេះនៅចុងឆ្នាំ២០២៣នេះ។

ដូចក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេជាច្រើនរបស់ប្រទេសចិនដែរ SMEE ត្រូវបានចុះក្នុងបញ្ជីខ្មៅដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក សម្រាប់ការផ្សារភ្ជាប់របស់ខ្លួនទៅនឹងរដ្ឋាភិបាល និងយោធាចិន ដែលទីក្រុងវ៉ាស៊ីនតោន អះអាងថាអាចទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិក។

ASML ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ គឺជាអ្នកផ្គត់ផ្គង់ចម្បងមួយនៃមីក្រូឈីបកម្រិតខ្ពស់ ដល់ឧស្សាហកម្មចិន ដោយបានដកហូតបច្ចេកវិទ្យា DUV របស់ខ្លួនពីអ្នកផលិតចិន ហើយកាលពីដើមឆ្នាំនេះ បានយល់ព្រមគោរពតាមការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីទម្លាក់ពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន ក្នុងមីក្រូឈីបកម្រិតខ្ពស់។ ​

ក្រុមហ៊ុនហូឡង់ ក៏ស្ថិតនៅក្រោមសម្ពាធបន្ថែមរបស់សហរដ្ឋអាមេរិក ក្នុងការរឹតបន្តឹងការដឹកជញ្ជូនបន្ថែមទៀត ទៅកាន់ប្រទេសចិន រួមទាំងឧបករណ៍ ដែលមានម៉ូដែលបន្ទះឈីបចាស់ផងដែរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក។

ក្រៅពីប្រទេសហូឡង់ ជប៉ុន និងតៃវ៉ាន់ ក៏បានប្រឈមមុខនឹងសម្ពាធក្នុងការទប់ស្កាត់ ឬកាត់បន្ថយពាណិជ្ជកម្មរបស់ពួកគេ នៅក្នុងមីក្រូឈីបជាមួយចិនដីគោកផងដែរ។ ការផ្លាស់ប្តូរដ៏គួរឱ្យភ័យខ្លាចមួយដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការហាមឃាត់ការផលិតមីក្រូឈីប ដោយក្រុមហ៊ុនភ្ជាប់ជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសចិន កាលពីឆ្នាំមុនត្រូវបានត្រលប់មកវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីខ្លួនច្បាស់ថា វានឹងបង្កឱ្យមានភាពចលាចលពេញទីផ្សារបច្ចេកវិទ្យាពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top