ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាន់ដើម្បីជួយសង្គ្រោះ

រូបភាពពី៖​ AFP

កូឡាឡាំពួរ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានជាតិបេះដូង (IJN) ក្នុងទីក្រុងកូឡាឡាំពួរ ។

នៅក្នុងការបង្ហោះព័ត៌មាននៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ដែលមានរូបថតចំនួន២សន្លឹក ត្រូវបានចែករំលែកដែលបង្ហាញពីគាត់កំពុងរៀបចំឯកសារមួយចំនួន និងមានការពារដោយយកចិត្តទុកដាក់បំផុត ។

“លោក Tun Dr Mahathir Mohamad បានសរសេរ និងបង្ហាញពីរៀបចំឯកសារមួយចំនួននៅឯមន្ទីរពេទ្យរបស់គាត់សម្រាកព្យាបាលជំងឺនៅវិទ្យាស្ថាន Jantung Negara កាលពីថ្ងៃព្រហស្បតិ៍ ។ លោកបណ្ឌិត Mahathir ត្រូវបានអនុញ្ញាតឱ្យចូលក្នុងមន្ទីរពេទ្យកាលពីថ្ងៃអង្គារ ហើយត្រូវបានព្យាបាលជំងឺ ។

ប្រភពដែលជិតស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “គាត់មិនអីទេ ហើយកំពុងស្ថិតក្រោមការតាមដាន” ។

មន្ត្រីម្នាក់ទៀតដែលស្និទ្ធនឹងលោក Mahathir បានលើកឡើងថា អតីតមេដឹកនាំរូបនេះ “មិនស្ថិតក្នុងគ្រោះថ្នាក់ណាមួយឡើយ ហើយលោក Mahathir កំពុងត្រូវបានព្យាបាលជំងឺ” ។

អតីតមេដឹកនាំអាយុ៩៨ឆ្នាំរូបនេះ គឺជាឥស្សរជននយោបាយលេចធ្លោបំផុតរបស់ប្រទេសម៉ាឡេស៊ី ដោយបានបម្រើការជានាយករដ្ឋមន្ត្រីចំនួន២ដងនៅក្នុងរយៈពេលសរុប២៤ឆ្នាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top