ព័ត៌មានអន្តរជាតិ

រដ្ឋនៅប្លុក​អាហ្រ្វិក ត្រៀមធ្វើអន្តរាគមន៍យោធា នៅក្នុងប្រទេសនីហ្សេ

រូបភាពពី៖​ XINHUA

បរទេស៖ មន្ត្រីជាន់ខ្ពស់ នៃប្លុកសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បាននិយាយកាលពីថ្ងៃសុក្រថា យោធានៃសមាជិក ECOWAS ជាច្រើន បានយល់ព្រមលើផែនការសម្រាប់ការធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសនីហ្សេ ហើយកំពុងរង់ចាំការសម្រេចចិត្តចុងក្រោយផ្នែកនយោបាយផង​ដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច បានដាក់ទណ្ឌកម្មរបបយោធានីហ្សេរួចហើយ ជុំវិញរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន និងទាមទារឱ្យមានការស្តារអំណាចឱ្យប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីតំណែងលោក Mohamed Bazoum នៅមុនថ្ងៃអាទិត្យ។

ទោះបីជានីហ្សេបានបញ្ជូនអ្នកការទូតទៅកាន់ប្រទេសជិតខាងភាគខាងជើងរបស់ខ្លួនក៏ដោយ ក៏រដ្ឋធានី Abuja (ប្រទេសនីហ្សេរីយ៉ា) កំពុងរៀបចំកិច្ចប្រជុំរៀបចំផែនការរបស់ប្រធានបុគ្គលិករបស់ ECOWAS ។ អវត្តមានគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចប្រជុំនោះ គឺប្រទេសម៉ាលី ប្រទេសប៊ូគីណាហ្វាសូ ឆាដ និងប្រទេសហ្គីណេ។

លោក Abdel-Fatau Musah ស្នងការ ECOWAS ទទួលបន្ទុកកិច្ចការនយោបាយសន្តិភាព បាននិយាយថា “ធាតុទាំងអស់ដែលនឹងចូលទៅក្នុងអន្តរាគមន៍ជាយថា ហេតុណាមួយត្រូវបានដំណើរការនៅទីនេះ រួមទាំងធនធានដែលត្រូវការ របៀប និងពេលណាដែលយើងនឹងដាក់ពង្រាយកម្លាំង និងសន្តិសុខ”។

លោក Musah បានបន្ថែមថា ការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងនៅកម្រិតនយោបាយ ប៉ុន្តែ ECOWAS នឹងមិនផ្ញើទូរលេខប្រាប់នៅពេលណា និងកន្លែងណាដែលវានឹងធ្វើការវាយប្រហារនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top