ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងប៉ារីស បដិសេធដកទ័ព ចេញពីប្រទេសនីហ្សៀ

រូបភាពពី៖​ AFP

បរទែស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសបារាំង បានបញ្ជាក់ហើយនឹងមិនដកកងកម្លាំងទ័ព របស់ខ្លួនចេញពីប្រទេសនីហ្សៀ ឡើយទោះស្ថានភាពបច្ចុប្បន្នកំពុងមានបញ្ហាបែបនេះផងនោះ។

ប្រភពដដែលបានឲ្យដឹងទៀតថារដ្ឋាភិបាលក្រុងប៉ារីសនឹងគោរពតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ៥ភាគីជាមួយនឹងប្រទេសនីហ្សៀទោះបីរបបយោធាដែលទើបឡើងថ្មីរបស់អតីតអាណានិគមបានអំពាវនាវឱ្យលុបចោលកិច្ចព្រមព្រៀងនេះក៏ដោយ។

បារាំងបន្ថែមពីនេះក៏បានរំលឹកអំពីក្របខណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនីហ្សៀក្នុងវិស័យការពារជាតិគឺផ្អែកលើកិច្ចព្រមព្រៀងដែលត្រូវបានបញ្ចប់ជាមួយអាជ្ញាធរប្រទេសនេះដែរ។

ទោះបីជាយ៉ាងណាក្តីការ​បញ្ចប់​កិច្ច​ព្រមព្រៀង​យោធា​នឹង​តម្រូវ​ឱ្យ​ប្រទេស​បារាំង ​ដក​ទ័ព​ពី ១០០០ ទៅ ១៥០០ ដែល​ខ្លួន​បាន​ឈរជើង​ក្នុង​ប្រទេស​អាហ្វ្រិកមួយនេះទាហានអាមេរិក មួយចំនួនតូចក៏ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសនេះផងដែរ ដែលជាទឹកដីមួយដែលត្រូវបានគេមើលឃើញថាមានលក្ខណៈភូមិសាស្ត្រនយោបាយ ដោយសារតែធនធានរ៉ែដ៏សម្បូរបែប និងមានព្រំប្រទល់ជាប់ប្រទេសចំនួនប្រាំពីរ រួមមានលីប៊ី ឆាដ និងនីហ្សេរីយ៉ាជាដើម៕ ប្រែសម្រួល៖ស៊ុនលី

To Top