បរទេស៖ ប្រទេសអ៊ុយក្រែន ដែលបានបើកការវាយប្រហារលើស្ពានចំនួន២ កន្លែងដែលតភ្ជាប់ទៅកាន់តំបន់ Crimea ពីតំបន់ Kherson នោះត្រុវបានគេជឿជាក់ថាបានធ្វើឡើងដោយមីស៊ីល ដែលផ្គត់ផ្គង់ដោយអង្គការណាតូ និងជាមីស៊ីលផលិតនៅអង់គ្លេស ប្រភេទ Storm Shadow ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា មីស៊ិលសរុបចំនយន១២គ្រាប់ត្រូវបានបាញ់ចេញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកដោយក្នុងនោះយ៉ាងហោចណាស់៣គ្រាប់ប៉ុណ្ណោះ ដែលអាចឆ្លងកាត់ប្រព័ន្ធការពារយន្តហោះ របស់ប្រទេសរុស្សី បានហើយជាលទ្ធផលវាបានបំផ្លាញស្ពាន២កន្លែង។
ការវាយប្រហារលើកនេះក៏បានបំផ្លាញ សាលារៀននៅតាមជនបទ និងបានដាច់បំពង់បង្ហូរឧស្ម័នក្នុងតំបន់ ដែលធ្វើឱ្យទីក្រុង Genichesk នៅក្បែរនោះកាត់ផ្ចា់ការផ្គត់ផ្គង់ផងដែរ។
គួរឲ្យដឹងដែរថាបច្ចុប្បន្ន ស្ពានទាំងពីរនេះស្ទើរតែត្រូវបានគេប្រើសម្រាប់តម្រូវការយោធា ហើយជាការដំឡើងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ៕ ប្រែសម្រួល៖ស៊ុនលី