ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្សី សន្យាបើកប្រតិបត្តិការ វាយលុកថ្មីទៀត លើអ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ សមាជិកមួយរូប របស់សភារុស្សី លោក Dmitry Perminov បាននិយាយកងកម្លាំងយោធា នៃប្រទេសរុស្ស៊ី នឹងបន្តការវាយលុកសាជាថ្មី លើប្រទេសអ៊ុយក្រែន នៅពេលដែលស្ថានភាព អំណោយផលសម្រាប់ កិច្ចខិតខំប្រឹងប្រែងបែបនេះ ។

យោងតាមការចេញផ្សាយរបស់RT បានសរសេរថា បច្ចុប្បន្ន​យើង​កំពុង​កម្ទេច​ កងកម្លាំង​ប្រដាប់អាវុធ​របស់​អ៊ុយក្រែនហើយនៅពេល ដែលពេលវេលាអំណោយ ផលសម្រាប់យើង កងទ័ពរបស់យើងនឹងបន្តការវាយលុកបន្ថែមទៀត។

សមាជិកសភារូបនេះ ក៏បានសម្តែងការយល់ឃើញ របស់លោកដែរថា ការចរចាររវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងក្រុងគៀវនឹងកើតឡើង នៅពេលណាមួយក្នុង ពេលឆាប់ៗនេះ ហើយដោយបានលើកឡើង ពីជំហរម្តងហើយម្តងទៀត ដោយមន្ត្រីកំពូលរុស្ស៊ី ទាំងឡាយផងដែរ ។

លោកPerminov ក៏បានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែង វាយបករបស់អ៊ុយក្រែន ដែលត្រូវបានធ្វើឡើងតាំងតែពីដើមខែមិថុនា ដែលជាក់ស្តែងការវាយលុកនេះ មិនទទួលបានលទ្ធផល ជាក់ស្តែង ណាមួយឡើយ ហើយត្រឹមតែបានបណ្តាល ឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ សម្រាប់យោធាអ៊ុយក្រែន ដោយទាហានរាប់ពាន់នាក់ត្រូវបានសម្លាប់ ឬរងរបួស ព្រមទាំងសម្ភារៈយោធាដែលផ្គត់ផ្គង់ ដោយលោកខាងលិចមួយ ចំនួនធំបានបាត់បង់៕
ប្រែសម្រួល៖ស៊ុនលី

To Top