ឥណ្ឌា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា សត្វដំរីចំនួន៣ក្បាលបានងាប់ ក្រោយពីបានឆក់ចរន្តអគ្គិសនី ។
កាលពីថ្ងៃសុក្រម្សិលមិញនេះ គេបានឃើញអ្នក ភូមិមកមើលគ្រោងឆ្អឹងដំរី ដែលងាប់ដោយសារឆក់ ចរន្តអគ្គិសនីនៅតំបន់ Rani នៅជាយក្រុង Guwahati រដ្ឋ Assam ដែលស្ថិតនៅភាគឦសាន នៃប្រទេសឥណ្ឌា ។
មន្ត្រីនៅក្នុងតំបន់បានលើកឡើងថា មន្ត្រីព្រៃឈើបានពិនិត្យ សាកសពដំរីដែលងាប់ ដោយសារឆក់ចរន្តអគ្គិសនីនៅតំបន់ Rani នៅជាយក្រុង Guwahati រដ្ឋ Assam ស្ថិតនៅភាគឦសាន នៃប្រទេសឥណ្ឌា ។
ជុំវិញករណីសត្វដំរីងាប់នេះដែរ មិនទាន់មានសេចក្តី រាយការណ៍បន្ថែមថា សត្វដំរីទាំងនោះចេញពីប្រភពណា ហើយមូល ហេតុយ៉ាងម៉េចបានជាបង្ក ឲ្យមានករណីឆក់ចរន្តអគ្គិសនី ដូច្នេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា