បរទេស ៖ ថ្មីៗនេះរដ្ឋាភិបាល ប្រទេសអាល្លឺម៉ង់ បានធ្វើការអាប់ដេត នូវបញ្ជីសពា្វវុធដែលត្រៀមផ្គត់ផ្គង់ ឲ្យអ៊ុយក្រែន ដែលចុងក្រោយនោះ គេសង្កេតឃើញ មានដូចជាមីន ប្រឆាំងរថក្រោះប្រព័ន្ធ បាញ់គ្រាប់រ៉ូក្កែត Howitzerព្រមទាំង រថយន្តប្រយុទ្ធខ្នាតតូច IFV ប្រមាណជា៤០គ្រឿងផងដែរ ។
យោងតាមការចេញផ្សាយ របស់ RT អ៊ុយក្រែនេកន្លងមកបាន ទទួលប្រព័ន្ធឃ្លាំមើល ចល័ត SurveilSPIRE ដែលផលិតនៅ អាល្លឺម៉ង់ ចំនួន៥គ្រឿង មកហើយហើយ រដ្ឋាភិបាល ទីក្រុងប៊ែរឡាំងក៏បានផ្គត់ផ្គង់ដ្រូន ដែលអាចធ្វើដំណើរ ក្នុងរយៈចំងាយឆ្ងាយប្រភេទ Vector ជាច្រើនគ្រឿងមកដែរ ។
ប្រភពដដែលបានសរសេរទៀតថា សព្វាវុធត្រៀម ផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ចុងក្រោយនេះមានដូចជា Wisent មីនសម្រាប់បំផ្លាញ រថក្រោះនិងមីន សម្រាប់បំផ្ទុះរថក្រោះប្រភេទ T-72 ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត ២ដើមផលិតនៅស្លូវ៉ាគី។
តាមផែនការឆ្នាំនេះ អាល្លឺម៉ង់ ក៏នឹងគ្រោងធ្វើការបង្កើន ផ្តល់ជំនួយយោធា ទ្វេដងចូលទៅ ក្នុងមូលនិធី សម្រាប់សន្តិសុខ របស់អង្គការណាតូផងដែរ ខណៈដែលកាលពីឆ្នាំមុន មានត្រឹមតែ២,២១ពាន់លានដុល្លារ ប៉ុន្តែឆ្នាំនេះវានឹងកើនឡើង ទៅដល់៥,៩៥ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ស៊ុនលី