ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ សន្យាថា ថ្ងៃដំបូង ដែលលោកជាប់ឆ្នោត ប្រធានាធិបតី លោកនឹងតែងតាំង រដ្ឋអាជ្ញាពិសេស ស៊ើបអង្កេតលោក ចូ បៃដិន និងគ្រួសារមុនគេ

ប្រភព ៖ AFP

បរទេស៖ ប្រធានាធិបតីនាំមុខរបស់គណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានប្រាប់អ្នកគាំទ្រនៅរដ្ឋ អាឡាបាម៉ា កាលពីថ្ងៃសុក្រថា លោកនឹងតែងតាំងរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតអំពើខុសច្បាប់ ដែលអាចកើតមានដោយ “គ្រួសារឧក្រិដ្ឋកម្ម បៃដិន ” នៅថ្ងៃដំបូងដែលលោក ចូលកាន់តំណែង ជាប្រធានាធិបតី ប្រសិនបើលោកដណ្តើម យកសេតវិមានឡើងវិញ (ជាប់ឆ្នោត) នៅឆ្នាំ ២០២៤។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ត្រាំ ដែលត្រូវបានចោទ ប្រកាន់ជាផ្លូវការ ចំនួនបីដងក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ចំពេលមានការស៊ើបអង្កេត ឧក្រិដ្ឋកម្មជាច្រើនលើការប្រព្រឹត្តរបស់លោក បានប្រាប់ទៅអ្នកគាំទ្រនៅឯព្រឹត្តិការណ៍រៃអង្គាសប្រាក់នៅទីក្រុង Montgomery ថា “នៅថ្ងៃបោះឆ្នោតឆ្នាំ២០២៤ យើងនឹងបណ្តេញ ចូ បៃដិនទុច្ចរិត ចេញពីសេតវិមាន។ យើងនឹងបណ្តេញឧក្រិដ្ឋជន និង ជនដែលប្រព្រឹត្ដបទឧក្រិដ្ឋជាមុខរបរចេញ ពីសាលអំណាចក្នុងទីក្រុងវ៉ាស៊ីនតោន»។

អតីតប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា រដ្ឋអាជ្ញាពិសេសនឹងត្រូវបានតែងតាំងនៅ “ថ្ងៃដំបូងរបស់លោក” ដែលចូលកាន់តំណែង ដែលនឹង “សិក្សារាល់ការសន្យាសំខាន់ៗ ដែលត្រូវបានបង្ហាញ ដោយសភា ទាក់ទងនឹងអំពើឆបោក ទាំងអស់ រួមទាំងការទទួលសំណូកពីប្រទេសចិន និងប្រទេសបរទេស ជាច្រើនទៀត ដែលចូលទៅក្នុងទ្រព្យសម្បត្តិ របស់គ្រួសារឧក្រិដ្ឋកម្មបៃដិន»។

លោក ដូណាល់ ត្រាំ បាននិយាយបែបនេះមួយថ្ងៃបន្ទាប់ពីបានសារភាពថា លោកគ្មានកំហុសចំពោះការចោទប្រកាន់ផ្សេងៗ រួមទាំងការសមគំនិតក្នុងការបោកប្រាសសហរដ្ឋអាមេរិក ដែលនាំមកដោយទីប្រឹក្សាពិសេសលោក Jack Smith ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើកាលៈទេសៈជុំវិញកុបកម្មកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមាន Capitol ក្នុងទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី. សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

To Top