ព័ត៌មានអន្តរជាតិ

កិច្ច​ប្រជុំ ​ស្តី​ពី​វិបត្តិ​អ៊ុយក្រែន ​ត្រូវ​បាន​បញ្ចប់ ដោយ​គូស​បញ្ជាក់​ពី​ការ​បន្ត​កិច្ច​ប្រឹង​ប្រែង​សន្តិភាព

រូបភាពពី៖​ XINHUA

វ៉ាស៊ីនតោន៖​ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា កិច្ចចរចា ស្តីពីវិបត្តិអ៊ុយក្រែនបានបញ្ចប់កាលពីថ្ងៃអាទិត្យ នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលអ្នកចូលរួមបានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានរួមគ្នា សម្រាប់សន្តិភាព។

អ្នកចូលរួមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការទទួលបានអត្ថប្រយោជន៍ពីទស្សនៈ និងយោបល់វិជ្ជមា នដែលបានបង្ហាញក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កិច្ចប្រជុំដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងជាទីប្រឹក្សាសន្តិសុខជាតិ លោក Musaad bin Mohammed Al-Aiban មានការចូលរួមពីទីប្រឹក្សាសន្តិសុខ និងអ្នកតំណាងមកពីជាង ៤០ប្រទេស និងអង្គការអន្តរជាតិ រួមទាំងប្រទេសចិន និងអង្គការសហប្រជាជាតិផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់មូស្គូ បានបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែន។ក្រសួងបានឲ្យដឹងថា ​ ការប៉ុនប៉ងរបស់ភាគីអ៊ុយក្រែន ក្នុងការវាយប្រហារដោយប្រើយន្តហោះដ្រូន ប្រឆាំងនឹងគ្រឿងបរិក្ខារនានានៅក្នុងតំបន់មូស្គូត្រូវបានរារាំង។

មិន​ទាន់​មាន​របាយការណ៍​ពី​មនុស្ស​ស្លាប់ ឬ​ខូចខាត​នៅឡើយ​ទេ ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃសៅរ៍បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan លើបញ្ហារួមទាំងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលដួលរលំនៅពេលនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកលោក Blinken បានសម្ដែងការអរគុណតួកគី សម្រាប់ការដឹកនាំរបស់ខ្លួននៅក្នុងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ” ។

គំនិតផ្តួចផ្តើមដែលបានអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងទៀត ពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ត្រូវបានឈ្មួញកណ្តាលតួកគី និងអង្គការសហប្រជាជាតិក្នុងខែកក្កដា ឆ្នាំ២០២២ ហើយបានផុតកំណត់កាលពីខែមុន បន្ទាប់ពីប្រទេសរុស្ស៊ី បានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top