ព័ត៌មានអន្តរជាតិ

ព្រះរាជបុត្រច្បងទី២ របស់ស្តេចថៃ វិជ្ជរ៉ា ឡុងកន វិលមកកាន់មាតុប្រទេសវិញ ក្រោយយាងចេញពី ប្រទេសរយៈពេល២៧ឆ្នាំ

AFP

បាងកក៖ កាលពីថ្ងៃអង្គារ ព្រះរាជបុត្រច្បងទី២ របស់ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ា ឡុងកន (Maha Vajiralongkorn) បានយាងទតមណ្ឌលថែទាំកុមារ សម្រាប់គ្រួសារក្រីក្រ នៅក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលមួយមកកាន់ ព្រះរាជាណាចក្រមួយនេះ ដែលនេះជាលើកទីមួយហើយ ដែលព្រះអង្គបានយាងវិលត្រឡប់ មកមាតុភូមិវិញ ក្រោយពីយាងចេញពីប្រទេសរយៈពេល ២៧ឆ្នាំ ។

នៅដំណើរព្រះរាជដំណើរកម្សាន្តរបស់ព្រះរាជបុត្រ Vacharaesorn Vivacharawongse ដែលមានព្រះជន្ម៤២ព្រះវស្សា បានកើតឡើងក្នុងគ្រា ដ៏ក្រៀមក្រំសម្រាប់រាជវង្សថៃ ជាមួយនឹងបុត្រីច្បងរបស់ព្រះមហាក្សត្រ ដែលមិនមានព្រះរាជវត្តមានចាប់តាំងពីខែធ្នូ ។

ព្រះរាជបុត្រ Vacharaesorn ទ្រង់បានធ្វើការនៅក្រុមហ៊ុនច្បាប់ នៅក្នុងទីក្រុងញ៉ូវយ៉ក ហើយបានយាងទស្សនាមូលនិធិ សម្រាប់ការថែទាំកុមារនៅទីតាំងអនាធិបតេយ្យ ដែលត្រូវបានគាំទ្រដោយរាជវង្សានុវង្ស ហើយបានជូនពរអ្នកទាំងនោះ ឱ្យមានសុខភាពល្អ ។

នៅក្នុងសម្លៀកបំពាក់ខោខូវប៊យ និងអាវខ្មៅធម្មតា ទ្រង់បានថតរូបនៅមុខព្រះឆៃយ៉ាលក្ខណ៍ព្រះបិតា និងព្រះអយការបស់ព្រះអង្គ គឺព្រះបាទភូមិបុល អាប់ឌុលយ៉ាដេត ដែលទ្រង់បានសោយទិវង្គតនៅឆ្នាំ២០១៦ បន្ទាប់ពីសោយរាជ្យអស់រយៈពេល ៧០ឆ្នាំ ។

រាជបុរត Vacharaesorn បានមានបន្ទូលប្រាប់អ្នកយក ព័ត៌មាននៅឯមូលនិធិបាងកកថា “ខ្ញុំរីករាយណាស់ដែលបាន វិលត្រឡប់មកវិញ… ខ្ញុំបានទៅឆ្ងាយអស់រយៈពេល ២៧ឆ្នាំហើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top