WARSAW៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ
លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ បានថ្លែងថា ប្រទេសប៉ូឡូញ នឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី១៥ ខែតុលាខាងមុខ ។
លោក Duda បានសរសេរនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា “ត្រូវបានដឹកនាំដោយខ្លឹមសារនៃមតិវិជ្ជមានដែលទើបតែទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីកាលបរិច្ឆេទនៃការបោះឆ្នោតទៅកាន់សភា ហៅថា Sejm និងព្រឹទ្ធសភា ខ្ញុំបានសម្រេចចិត្តបញ្ជាឱ្យមានការបោះឆ្នោតទាំងនេះសម្រាប់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៣”។
លោកបានថ្លែងទៀតថា អនាគតរបស់ប្រទេសប៉ូឡូញ គឺជាបញ្ហាសម្រាប់ យើងម្នាក់ៗប្រើសិទ្ធិរបស់អ្នក! Sejm និងព្រឹទ្ធសភាគឺជាសភាជាន់ទាប និងជាន់ខ្ពស់នៃសភាប៉ូឡូញរៀងៗខ្លួន ។
នៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ សភានឹងផ្លាស់ប្តូរសមាជិកសភាចំនួន៤៦០នាក់ និងសមាជិកព្រឹទ្ធសភាចំនួន១០០នាក់សម្រាប់អាណត្តិ៤ឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា