ព័ត៌មានអន្តរជាតិ

កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជប៉ុន-អូស្ត្រាលី នឹងចូលជាធរមាន នៅថ្ងៃទី១៣ ខែសីហា

Kyodo

តូក្យូ៖ ប្រទេសជប៉ុន បានឲ្យដឹងថា សន្ធិសញ្ញាជាមួយអូស្ត្រាលី ដើម្បីជួយសម្រួលដល់សមយុទ្ធរួម និងពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខនឹងចូលជាធរមាន នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដោយប្រទេសទាំងពីរ កំពុងស្វែងរកការដោះស្រាយឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងចូលដំណើរការ ទៅវិញទៅមករបស់ជប៉ុន-អូស្ត្រាលី ត្រូវបានកំណត់ ដើម្បីជួយសម្រួលដល់ការ ដាក់ពង្រាយកងកម្លាំង ស្វ័យការពាររបស់ជប៉ុន និងបុគ្គលិកកងកម្លាំងការពារអូស្ត្រាលី ដូចជាកិច្ចព្រមព្រៀងស្ថានភាពកងកម្លាំង ដែលមានស្រាប់របស់ទីក្រុងតូក្យូ ជាមួយសហរដ្ឋអាមេរិក ។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្នុងខែមករា ឆ្នាំ២០២២ ជា RAA ដំបូងរបស់ប្រទេសជប៉ុន ក៏នឹងបន្ធូរបន្ថយការរឹតបន្តឹង លើការដឹកជញ្ជូនអាវុធ និងការផ្គត់ផ្គង់ សម្រាប់សមយុទ្ធរួមគ្នា និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយផងដែរ។

ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីសភាជប៉ុន កាលពីខែមេសាបានអនុម័តច្បាប់ សម្រាប់កតិកាសញ្ញារួម ជាមួយនឹងចក្រភពអង់គ្លេស ដើម្បីបញ្ចប់ដំណើរការអនុម័ត ក្នុងស្រុករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

តាមរយៈកិច្ចព្រមព្រៀងសន្តិសុខ ប្រទេសជប៉ុន មានគោលបំណងជំរុញទំនាក់ទំនង សន្តិសុខជាមួយសហរដ្ឋអាមេរិក និងប្រទេស ដែលមានគំនិតដូចគ្នា ដើម្បីបង្កើនការរារាំងប្រឆាំងនឹងទីក្រុងប៉េកាំង ដែលបានក្លាយជាការអះអាង ផ្នែកយោធាកាន់តែខ្លាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ដោយយល់ព្រមចាប់ផ្តើមកិច្ចចរចាលើ RAA ក្នុងឆ្នាំ២០១៤ ប្រទេសជប៉ុន និងអូស្ត្រាលី បានឈានដល់កិច្ចព្រមព្រៀង ទូលំទូលាយមួយក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាន់ខ្ជាប់របស់ជប៉ុន ចំពោះប្រព័ន្ធទោសប្រហារជីវិត បានពន្យារពេលការបញ្ចប់ ខណៈដែលទីក្រុងកង់បេរ៉ា ដែលបានលុបចោលការដាក់ទណ្ឌកម្ម ជាធរមានបានជំរុញឱ្យប្រទេសផ្សេងទៀតធ្វើដូចគ្នា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top