គៀវ ៖ នាយកស៊ើបការណ៍សំខាន់ នៃក្រសួងការពារជាតិ អ៊ុយក្រែន បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្ដាញទំនាក់ទំនង Telegram ថាអ៊ុយក្រែន បានចាប់ផ្តើមការសាកល្បង យន្តហោះដ្រូនឈ្លបយកការណ៍ក្នុងស្រុកថ្មីរបស់ខ្លួន នៅក្នុងតំបន់ប្រយុទ្ធ។
យន្តហោះដ្រូនមានឈ្មោះថា SpyGun មានសមត្ថភាពហោះហើរពី ១២០ ទៅ ១៦០ នាទី និងល្បឿនអតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាមួយនឹងរយៈចម្ងាយហោះហើរ ៥០ គីឡូម៉ែត្រ និងរយៈកម្ពស់កំណត់ត្រឹម ១៥០០ម៉ែត្រ យន្តហោះដ្រូន ត្រូវបានបំពាក់ដោយកាមេរ៉ាចំនួនពីរ សម្រាប់ថតរូប និងវីដេអូ និងប្រព័ន្ធនៃការវិលត្រឡប់ ដោយស្វ័យប្រវត្តិទៅកាន់ចំណុចចុះចត៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
