ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ទិញរថក្រោះចាស់ៗ ជាច្រើនផ្គត់ផ្គង់ ឲ្យអ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ ក្រុមហ៊ុនផលិតអាវុធ របស់ប្រទេសអាល្លឺម៉ង់ Rheinmetall បានធ្វើការបញ្ចា ទិញរថក្រោះប្រភេទ Leopard 1 ជាច្រើនគ្រឿងពីក្រុមហ៊ុនឈ្មួញ កណ្តាលនៅប្រទេសប៊ែលហ្ស៊ិក សម្រាប់ផ្គត់ផ្គង់ ទៅឲ្យប្រទេសអ៊ុយក្រែន ។

យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា រថក្រោះទាងនោះស្ថិតនៅក្នុង លក្ខខណ្ឌចាស់ៗខ្លាំង ដែលក្នុងចំណោមនោះមានខ្លះ អាចប្រើប្រាស់បានតែជាមួយនឹង មុខងារមួយចំនួនប៉ុណ្ណោះ។

ការប្រកាស ដែលត្រូវធ្វើឡើង ដោយក្រុមហ៊ុនផ្ទាល់បានឲ្យដឹងទៀតថា ក្នុងចំណោមនោះរថក្រោះប្រមាណ ជា៣០គ្រឿងនឹង ត្រូវប្រគល់ឲ្យ យោធាអ៊ុយក្រែន និងសល់ក្រៅពីនោះនឹងត្រូវយកទៅ ជួសជុលឬទុក សម្រាប់ដោះដូរយកគ្រឿងបន្លាស់ប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា រថក្រោះគឺជាផ្នែកផ្សេងនៃកញ្ចប់ជំនួយយោធា ដែលប្រកាសដោយរដ្ឋមន្ត្រី ការពារជាតិ Oscar Pistorius ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី កាលពីខែមុន ៕

ប្រែសម្រួល៖ស៊ុនលី

To Top