តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានទទួលចំណេះដឹងបច្ចេកទេស ដើម្បីផលិតកាំជ្រួចល្បឿន លឿនជាងសំឡេង ដែលបច្ចុប្បន្នកំពុងស្ថិតក្នុង ដំណាក់កាលសាកល្បង។
ការអះអាងនេះ បានកើតឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក នៅឈូង សមុទ្រ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ពង្រាយទ្រព្យសម្បត្តិយោធា បន្ថែមទៅកាន់ច្រកសមុទ្រ Hormuz ។
របាយការណ៍បានឲ្យដឹងថា ការអភិវឌ្ឍន៍ថ្មី បានពង្រឹងយ៉ាងខ្លាំង “អំណាចឆ្លើយតបរបស់អ៊ីរ៉ង់ ក្នុងករណីមានជម្លោះយោធាណាមួយ និងការពារកងកម្លាំង ឈ្លានពានជាមួយនឹង ប្រតិកម្មទាន់ពេលវេលា”៕
ប្រែសម្រួល ឈូក បូរ៉ា