ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្នើអាហ្វ្រិកខាងត្បួង ជួយពន្លឿន សមាជិកភាព នៅ BRICS

ប្រភព៖ AFP

បរទេស៖ប្រទេសអ៊ីរ៉ង់ បានដាក់ក្តីសង្ឃឹមថា ប្រទេសក្នុងប្លុក BRICS នឹងសម្រេចចិត្តក្នុងការផ្តល់សមាជិក ភាពរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល នាទីក្រុង Johannesburg ហើយក្នុងនោះតាមរយៈការគាំទ្រ ជាពិសេសដោយម្ចាស់ផ្ទះ អ្នករៀបចំកិច្ចប្រជុំឆ្នាំនេះ ។

យោងតាមការចេញ ផ្សាយ របស់RT​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានពោលថា៖ពួកយើងសង្ឃឹមថា នឹងអាចទទួលបានឱកាស ចូលជាសមាជិកភាព ហើយវានឹងត្រូវបានពន្លឿនក្រោមការគាំទ្រ ដ៏រឹងមាំដែលយើងសង្ឃឹមថា នឹងទទួលបានពីអាហ្វ្រិកខាងត្បូង ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលឆ្នាំនេះ។

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍ របស់លោករដ្ឋមន្ត្រីបានធ្វើឡោះងនៅក្នុងទីក្រុង Pretoria ដែលជាកន្លែងរដ្ឋមន្ត្រីការបរទេស នៃសមាជិករបស់ BRICS បានជួបជុំគ្នាដើម្បីពិភាក្សា និងត្រៀមរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ។

សមាជិកប្លុក ពាណិជ្ជកម្ម BRICS ដែលបង្កើតឡើង ដំបូងគឺ មានការចូលរួម ពីសំណាក់ប្រទេសធំទាំង៥ តាំងតែពីឆ្នាំ២០១០ គឺមានដូចជាប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយអ៊ីរ៉ង់ ស្ថិតនៅក្នុងចំណោមប្រទេស២៣ផ្សេងទៀត ដែលបានដាក់ពា្យ ស្នើសុំចូលរួមជាសមាជិក៕

ប្រែសម្រួល៖ស៊ុនលី

To Top