ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា ទ្រព្យសម្បត្ដិរបស់ខ្លួន ដែលត្រូវបានបង្កកនៅក្នុងធនាការកូរ៉េខាងត្បូង នឹងត្រូវបានប្រគល់មកវិញ

រូបភាពពី៖​ XINHUA

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ធនាគារកូរ៉េខាងត្បូង កំពុងដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កក ហើយជនអ៊ីរ៉ង់ ដែលជាប់គុក “ខុសច្បាប់” មួយចំនួននៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះផងដែរ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិរបស់ប្រទេសនេះ “ត្រូវបានបង្កកដោយខុសច្បាប់នៅក្នុងធនាគាររបស់កូរ៉េខាងត្បូងក្នុងរយៈពេលពីរ ទៅបីឆ្នាំដោយសហរដ្ឋអាមេរិក” ដោយបន្ថែមថា “អ៊ីរ៉ង់ បានទទួលការធានាចាំបាច់ពីសហរដ្ឋអាមេរិក សម្រាប់ការបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកាតព្វកិច្ចក្នុងរឿងនេះ “។

គេប៉ាន់ប្រមាណថា អ៊ីរ៉ង់ មានមូលនិធិដែលមានតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក នៅក្នុងធនាគារចំនួនពីររបស់កូរ៉េខាងត្បូង ដែលបដិសេធមិនដំណើរការពួកគេ ព្រោះខ្លាចមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះលែងទ្រព្យសម្បត្តិដែលបង្កក “ខុសច្បាប់” របស់ប្រទេសនេះ ក្រសួងបានឲ្យដឹងថា ខ្លួនក៏ធ្វើការដើម្បីដឹងពី “សេរីភាពរបស់ជនស្លូតត្រង់អ៊ីរ៉ង់មួយចំនួន ដែលត្រូវបានចាប់ខ្លួន និងដាក់គុកដោយខុសច្បាប់នៅសហរដ្ឋអាមេរិក លើការចោទប្រកាន់ដោយគ្មានមូលដ្ឋាននៃការឆ្លងកាត់ទណ្ឌកម្ម​របស់​អាមេរិក”។

ក្រសួងបានបញ្ជាក់ទៀតថា ជនជាតិអ៊ីរ៉ង់ ជាច្រើននាក់ដែលជាប់គុកនៅសហរដ្ឋអាមេរិក នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ ដោយបន្ថែមថា អ៊ីរ៉ង់ នៅតែឃុំឃាំងអ្នកទោសអាមេរិកជាច្រើននាក់ ដែលការដោះលែងនេះកំពុងត្រូវបានបន្តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top