ព័ត៌មានអន្តរជាតិ

លោក Wang Yi បានលើកឡើង ពីសភាពការណ៍ នៅតំបន់សមុទ្រចិន ខាងត្បូង នាពេលបច្ចុប្បន្ន

ក្រសួងការបរទេសចិន បានផ្សាយព័ត៌មានឱ្យដឹងថា ពេលបំពេញទស្សនកិច្ចនៅសិង្ហបុរីនិងម៉ាឡេស៊ី លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការ បរទេសចិន បានផ្លាស់ប្តូរមតិយោបល់ អំពីសភាពការណ៍ នៅតំបន់សមុទ្រចិន ខាងត្បូង នាពេលបច្ចុប្បន្នជាមួយ ឧត្តមមន្ត្រីប្រទេសទាំងពីរ ហើយបានពន្យល់បញ្ជាក់ ពីគោលជំហររបស់ភាគីចិន ។

លោក Wang Yi បានលើកឡើងថា ច្រើនឆ្នាំកន្លងទៅនេះ ក្រោមការខិតខំរួមគ្នា របស់ចិននិងអាស៊ាន សភាពការណ៍នៅសមុទ្រចិន ខាងត្បូង មានស្ថិរភាពជាទូទៅ ដែលបានផ្តល់បរិយាកាសដ៏ល្អប្រសើរ ដល់ការអភិវឌ្ឍគ្រប់គ្នា ។ ក៏ប៉ុន្តែ កម្លាំងខ្លះដូចជាអាមេរិក ជាដើមចង់ឃើញ សមុទ្រចិនខាងត្បូង មានភាពច្របូកច្របល់ បានបន្តញុះញង់បង្កររឿងហេតុ ក្នុងលំហរសមុទ្រនេះ ។ ពេលថ្មីៗនេះបានយកថ្មប៉ប្រះទឹកRen`ai ជាលេស អុជអាលបង្កជាជម្លោះ រវាងចិននិងហ្វីលីពីន ញុះញង់ឱ្យប្រឆាំងគ្នា ក្នុងគោលបំណងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីបម្រើការ នៃយុទ្ធសាស្ត្រនយោបាយ ភូមិសាស្ត្ររបស់អាមេរិក។ ភាគីចិនសង្ឃឹមថា ប្រទេសក្នុងតំបន់បង្កើន ការប្រុងប្រយ័ត្នដ៏ចាំបាច់ ចំពោះបាតដៃខ្មៅ នៅពីក្រោយ កាន់កាប់សិទ្ធិគាំពារ ការគ្រប់គ្រង សន្តិភាពនិងស្ថិរភាពសមុទ្រចិន ខាងត្បូង ដោយម្ចាស់ការ ។ ភាគីចិនបានលើកឡើង ជាច្រើនលើក ហើយថា មានឆន្ទៈរួមជាមួយភាគី ហ្វីលីពីនដោះស្រាយការខ្វែង គំនិតគ្នា ឱ្យបានសមស្របតាមរយៈកិច្ចចរចាទ្វេភាគី ។ សង្ឃឹមថាភាគីហ្វីលីពីន គោរពមតិឯកភាព ដែលសម្រេចបាន នាពេលកន្លងទៅ ថែរក្សា នូវទំនុកចិត្តរវាងគ្នានិងគ្នា នៃទំនាក់ទំនងទ្វេភាគី ដែលបានកែលម្អនិងសន្សំទុកកន្លងមក រួមដំណើរជាមួយភាគីចិនឆាប់ៗ ដើម្បីស្វែងរកនូវដំណោះស្រាយ ដ៏មានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងស្ថានភាព លើដែនសមុទ្រ។

លោក Wang Yi បានសង្កត់ធ្ងន់ថា ភាគីចិនមានឆន្ទៈរួម ជាមួយបណ្តាប្រទេសអាស៊ាន ពន្លឿនជំរុញការចរចា“ក្រមប្រតិបត្តិស្ដីពីសមុទ្រចិនខាងត្បូង” ដើម្បីឆាប់សម្រេចបាននូវក្បួន ច្បាប់ក្នុងតំបន់ដែលប្រកប ដោយប្រសិទ្ធិភាព មានអត្ថន័យជាក់ស្តែង និងសមស្របច្បាប់អន្តរជាតិ ដែលក្នុងនោះបូករួមទាំង«អនុសញ្ញាច្បាប់សមុទ្រ អង្គការ សហប្រជាជាតិ»ផងដែរ។ ជឿជាក់ថា ប្រទេសចិននិងប្រទេស អាស៊ានមានសមត្ថភាពនិង ប្រាជ្ញាពេញលេញ ដើម្បីគាំពារថែរក្សាសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ដើម្បីកសាងសហគមន៍រួម របស់យើងទាំងអស់គ្នា៕
  

To Top