ព័ត៌មានអន្តរជាតិ

លោកZelensky បើកជំនួបដ៏សំងាត់មួយ ជាមួយនឹងមេបញ្ជាការ កំពូលអង់គ្លេស

ប្រភព ៖AFP

បរទេស ៖ ប្រធានាធិបតី Vladimir Zelensky កាលពីម្សិលមិញនេះ បាននិយាយថា លោកបានបើកកិច្ចពិភាក្សា ដោយបិទទ្វាជាមួយនឹងមេដឹកនាំ យោធាសំខាន់ៗ ជាច្រើនរបស់អង់គ្លេស ហើយអះអាងថា អាវុធជាច្រើនទៀតនឹងធ្វើដំណើរ មកដល់ទីក្រុងគៀវក្នុងពេលឆាប់ៗនេះ។

យោងតាមការចេញផ្សាយ របស់ RT លោក Zelensky បានប្រកាសតាមវិដេអូមួយលើប៉ុស្តិ៍ Telegram របស់លោកដោយក្នុងនោះ លោកបានពណ៍ថា កិច្ចប្រជុំនោះថាកិច្ចប្រជុំបិទទ្វារនិង ដោយមានផ្លែផ្កាបំផុត។

ទោះបីជាយ៉ាងណក្តី លោកមិនបានលំអិតទេថា កិច្ចពិភាក្សាទាំងនោះ បានផ្តោតសំខាន់ទៅលើអ្វី ដោយគ្រាន់តែបានលើកឡើង អំពីកញ្ចប់យោធាថ្មីៗ ដែលនឹងត្រូវត្រៀមបញ្ជូន មកឲ្យប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងប្រព័ន្ធ អាវុធការពារដែនអាកាសផង។

គួរឲ្យដឹងដែរថាមន្ត្រីអ៊ុយក្រែន បាននិងកំពុងទាមទារការគាំទ្រ ផ្នែកយោធាកាន់តែច្រើនឡើងៗ ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចាប់តាំងពីវាបានចាប់ផ្តើមការវាយលុក ដែលរំពឹងទុកច្រើនរបស់ខ្លួន កាលពីដើមរដូវក្តៅនេះ ៕
ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top