បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្សី ប្រភេទ Su-30 បានជួបឧប្បទ្ទេវហេតុធ្លាក់នៅក្នុងពេលហ្វឹកហាត់ នៅរដ្ឋKaliningrad កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
ប្រភពដដែលបានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីយន្តហោះចម្បាំងនេះមិនមានផ្ទុកអាវុធឬមីស៊ីលនោះឡើយ ហើយបានធ្លាក់នៅកណ្តាលវាលខ្សាច់ និងបានធ្វើឲ្យបាត់បង់ជីវិតពីឡុតបើកយន្តហោះផងដែរ។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះរុស្សី បានអះអាងថា ហេតុការណ៍ធ្លាក់នេះគឺបានបង្កមកដោយសារតែបញ្ហាម៉ាស៊ីន របស់យន្តហោះប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី