បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា របាយការណ៍ចុងក្រោយ នៃវិបត្តិជម្លោះនៅអ៊ុយក្រែននិងប្រតិបត្តិការវាយបករបស់រដ្ឋាភិបាលក្រុងគៀវ នោះកាលពីថ្ងៃសៅរ៍ម្សិលមិញនេះរុស្សី បានបាញ់ស្ទាក់បានមីស៊ីល២គ្រាប់របស់អ៊ុយក្រែន ដែលបានហៅសំដៅតំបន់ Crimea។
ប្រភពដដែលបានបន្តទៀតថា មីស៊ីលទាំង២របស់អ៊ុយក្រែន គឺជាការវាយប្រហារចុងក្រោយមួយដែលប៉ុនប៉ង បំផ្លាញស្ពាននៅក្នុងតំបន់ Crimea ប៉ុន្តែសំណាងល្អកងកម្លាំងការពារអាកាសរុស្សី បានជោគជ័យ ក្នងការរារាំងផែនការនេះ។
អ៊ុយក្រែន បានប្រើប្រាស់មីស៊ីលប្រភេទ S-200ទាំង២គ្រាប់ដើម្បីវាយប្រហារមកលើរុស្សី ប៉ុន្តែការប៉ុនប៉ងបានត្រឹមបរាជ័យហើយវាមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ឬរងរបួសដល់អ្នកណាម្នាក់នោះដែរ។
គួរឲ្យដឹងដែរថា អ៊ុយក្រែន ដែលតែងតែបានស្នើសុំជំនួយជាយន្តហោះចម្បាំងពីលោកខាងលិច នោះពេលនេះបានទទួលការគាំទ្រពីសហរដ្ឋអាមេរិក ហើយជាពិសេសក្នុងការចាប់ផ្តើមធ្វើការហ្វឹកហាត់ ពីឡុតក្នុងការប្រើប្រាស់យន្តហោះចម្បាំងទំនើបបំផុត របស់ខ្លួនគឺ F-16៕ ប្រែសម្រួល៖ស៊ុនលី