ម៉ូស្គូ៖ កងទ័ពជើងទឹករុស្ស៊ី បញ្ឈប់នាវាដែលមានទង់ជាតិ Palau ដែលកំពុងធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការបាញ់ព្រមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាវាកងទ័ពជើងទឹករុស្ស៊ី កាលពីថ្ងៃអាទិត្យបានឈប់កប៉ាល់ដឹកទំនិញស្ងួត ដែលមានទង់ជាតិ Palau ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា សកម្មភាពនេះបានកើតឡើង បន្ទាប់ពីការបាញ់ព្រមាននៅសមុទ្រខ្មៅ។
កប៉ាល់ចម្បាំងរុស្ស៊ី Vasily Bykov បានបាញ់ព្រមានពីអាវុធធុនតូចស្វ័យប្រវត្តិ ដើម្បីបញ្ឈប់នាវាដឹកទំនិញស្ងួត Sukru Okan នៅភាគនិរតីនៃសមុទ្រខ្មៅ បន្ទាប់ពីកប៉ាល់ដឹកទំនិញនេះ មិនអើពើនឹងការទាមទារឱ្យឈប់ សម្រាប់ការត្រួតពិនិត្យសក្តានុពលនៃការដឹកជញ្ជូនទំនិញហាមឃាត់។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយឯក Igor Konashenkov បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយលុកការវាយប្រហាររបស់អ៊ុយក្រែន ដោយប្រើប្រាស់កម្លាំងបាញ់ចម្រុះ ដើម្បីតម្រង់គោលដៅលើកងទ័ពសត្រូវ និងឧបករណ៍យោធានៅក្នុងតំបន់ Zaporozhye ។
អ្នកនាំពាក្យត្រូវបានដកស្រង់ សម្តីដោយទីភ្នាក់ងារសារ ព័ត៌មាន Tass ឲ្យដឹងថា អង្គភាពនៃក្រុមសមរភូមិរុស្ស៊ី ដែលគាំទ្រដោយកាំភ្លើងធំបានរារាំងការវាយប្រហារ របស់កងទ័ពអ៊ុយក្រែន នៅភាគនិរតី នៃការតាំងទីលំនៅ Uspenovka ក្នុងតំបន់ Zaporozhye ៕
ប្រែសម្រួល ឈូក បូរ៉ា