តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងរួមគ្នាបង្កើតមីស៊ីលប្រភេទថ្មី ដើម្បីស្ទាក់ចាប់មីស៊ីលលឿនជាងសំឡេង ដែលកំពុងត្រូវបានអភិវឌ្ឍដោយប្រទេសមួយចំនួនដូចជាកូរ៉េខាងជើង ចិន និងរុស្ស៊ីជាដើម។
យោងតាមប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើផែនការក្នុងអំឡុងពេលកិច្ចចរចាទ្វេភាគីរបស់ពួកគេនៅឯជំរុំ Camp David ក្បែរទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ។
វានឹងក្លាយជាការអភិវឌ្ឍន៍រួមគ្នាទីពីររបស់ប្រទេសទាំងពីរនៃមីស៊ីលស្ទាក់ចាប់បន្ទាប់ពី Standard Missile-3 Block 2A ដែលជាអ្នកស្នងតំណែងរបស់ SM-3 Block 1A ដែលត្រូវបានអភិវឌ្ឍដោយសហរដ្ឋអាមេរិក។
ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មានគោលបំណងពង្រឹងសមត្ថភាពរារាំងរបស់សម្ព័ន្ធមិត្ត ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង និងការជឿនលឿននៃបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន និងសកម្មភាពយោធាកាន់តែខ្លាំងរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងសមយុទ្ធរួមជាមួយទីក្រុងម៉ូស្គូផងដែរ។
កាំជ្រួចលឿនជាងសំឡេង Hypersonic ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងត្រកូល Mach 5 ដែលមានល្បឿនសំឡេង ៥ដង ពិបាកនឹងបាញ់ទម្លាក់ និងតាមដានដោយរ៉ាដា។
កាំជ្រួចថ្មីនឹងត្រូវបានរចនាឡើង ដើម្បីទម្លាក់គ្រាប់មីស៊ីលលឿនជាងសំឡេងមុនដំណាក់កាលចុះចត។ ប្រភពបានឲ្យដឹងថា ប្រភេទកាំជ្រួចល្បឿនលឿនជាងសំឡេងមួយចំនួន មានសមត្ថភាពហោះហើរលើគន្លងមិនទៀងទាត់ មុនពេលចុះចត ដើម្បីការពារប្រព័ន្ធស្ទាក់ចាប់។
ជប៉ុនមានគម្រោងដំបូង ដើម្បីដោះស្រាយការគំរាមកំហែងនៃអាវុធលឿនជាងសំឡេង ដោយធ្វើឱ្យប្រសើរឡើងនូវមីស៊ីលរយៈចម្ងាយមធ្យម Type-03 របស់កងកម្លាំងការពារស្វ័យការពារដីគោករបស់ខ្លួន ដែលផ្តោតសំខាន់ទៅលើយន្តហោះ ដែលចូលមក និងដោយប្រើស្តង់ដាររបស់កងកម្លាំងស្វ័យការពារដែនសមុទ្រនិងឧបករណ៍ស្ទាក់ចាប់មីស៊ីល៕
ប្រែសម្រួល ឈូក បូរ៉ា