ព័ត៌មានអន្តរជាតិ

​រុស្ស៊ី បាញ់ទម្លាក់យន្តហោះដ្រូន អ៊ុយក្រែនទី៣ នៅតំបន់ Belgorod

ប្រភព ៖ AFP

ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី (MoD) បានឲ្យដឹងថា ប្រព័ន្ធការពារដែន អាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះដ្រូន របស់អ៊ុយក្រែន មួយគ្រឿងទៀត នៅក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ី កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីការប៉ុនប៉ងវាយប្រហារ ស្រដៀងគ្នា ​ ដោយមិនមានការរាយការណ៍ពីអ្នកស្លាប់ ឬការខូចខាតនោះទេ ។

ការប៉ុនប៉ងមួយទៀតរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារ ភេរវកម្មដោយយន្តហោះប្រភេទ UAV លើវត្ថុនានានៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី ត្រូវបានរារាំង។ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានរកឃើញ និងបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែន នៅលើទឹកដីនៃតំបន់ Belgorod ។

ក្រសួង​បានឲ្យដឹង​ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា មិន​មាន​អ្នក​រង​របួស ឬ​ខូច​ខាតនោះ​ទេ បើទោះបីជាមាន ការព្យាយាម បើកការវាយប្រហារ ដោយយន្ដហោះដ្រូនពីប្រទេស អ៊ុយក្រែនយ៉ាងណាក្ដី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

យន្តហោះដ្រូន ពីរគ្រឿងផ្សេងទៀត របស់អ៊ុយក្រែន ដែលកំណត់គោលដៅ ក្នុងតំបន់ Belgorod ត្រូវបានស្ទាក់ចាប់ និងបំផ្លាញនៅម៉ោង ៤ និង ១១ព្រឹកថ្ងៃអាទិត្យ ។ ប្រភពពី MoD របស់រុស្សីបានបញ្ជាក់ថា “ជាលទ្ធផល នៃការវាយប្រហារភេរវករ ដែលបំផ្លិចបំផ្លាញនោះ មិនមានអ្នកស្លាប់ ឬការខូចខាតនោះទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top